ដោយៈរ៉ាម៉ន/ភ្នំពេញៈកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានសហការជាមួយបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្ដាល និងសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ រៀបចំកម្មវិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពមួយលើកដំបូងជូនគ្រួសារសពអតីតយុទ្ធជន ជានិវត្តជន និងជនពិការ ចំនួន ៣០ គ្រួសារ ក្រោមអធិបតីភាពលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ, អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីតំណាងប.ជ.អ, តំណាងសមាគមអតីត និងក្រុមគ្រួសារនៃយុទ្ធជនដែលបានទទួលមរណៈភាព។
ក្នុងឱកាសនោះ លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ការផ្ដល់ខាងលើនេះ គឺជាការ យកចិត្តទុកដាក់ចំពោះគ្រួសារសពអតីតយុទ្ធជន ជានិវត្តជន និងជនពិការ ចំនួន ៣០ គ្រួសារពីរាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខ៕