ដោយៈសុផល/ភ្នំពេញ៖ស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុចំនួនពីរបានរួមគ្នាបង្កើតកាតនិម្មិតនិងការទិញដោយប្រើប្រាស់ប្រព័ន្ធគ្យូអាកូដ(QR Code)។តាមរយៈការស្កេន កាតនេះអាចបង់ប្រាក់នៅតាមភោជនីយដ្ឋាន ហាងលក់គ្រឿងទេស ផ្សារ និង ហាងផ្សេងៗទៀត។
UnionPay International បានប្រកាសអំពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញ វត្ថុ Bongloy ក្នុងការដាក់ឱ្យប្រើកាតនិម្មិតបង់ប្រាក់ជាមុន (Virtual Prepaid Card) ជាមួយមុខងារទូទាត់ប្រាក់ UnionPay Quick Response (QR) និង ការទិញតាមរយៈប្រព័ន្ធ UnionPay QR Code សំរាប់ដៃគូអាជីវករក្នុងស្រុក។ អ្នកប្រើប្រាស់អាចស្នើសុំនូវកាត Bongloy UnionPay Virtual Card ហាងលក់គ្រឿងទេស ផ្សារ និង ហាងផ្សេងៗទៀតដែលទទួលយកសេវាទូទាត់ប្រាក់តាមរយៈ UnionPay QR Codeនៅក្នុងប្រទេសក៏ដូចជាតាមប្រព័ន្ធអ៊ីនធឺណេតនៅតាមគេហទំព័រពាណិជ្ជកម្ម អនឡាញដែលទទួលយកកាត UnionPay ។
ការចាប់ដៃគូរវាង UnionPay International និង Bongloy បានគូសបញ្ជាក់នូវជំហានថ្មីជាច្រើនផ្សេងទៀតដែល Bongloy UnionPay Virtual Cardគឺជាកាតបង់ប្រាក់ជាមុន ដំបូងបង្អស់របស់UnionPayនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយគឺជាការចូលទៅក្នុងទីផ្សារដំបូងបង្អស់របស់Bongloyក្នុងការចេញកាតទូទាត់ប្រាក់។ការដាក់ឱ្យដំណើរការកាតនិម្មិតនេះក៏គូសបញ្ជាក់នូវកិច្ចសហប្រតិបត្តិការដំបូងបង្អស់របស់ Bongloy ជាមួយនឹងម៉ាកយីហោទូទាត់ប្រាក់លំដាប់អន្តរជាតិដូចជា UnionPay ។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាក្នុងការជំរុញញសេដ្ឋកិច្ចឌីជីថល ដែលឆ្លុះបញ្ចាំងនូវការផ្តួចផ្តើមជាច្រើនតាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ទាំងនៅក្នុងកម្រិតស្ថាប័ន និង គោលនយោបាយ។ ទន្ទឹមនឹងឥទ្ធិពលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ការទូទាត់ប្រាក់ និង ការទទួលយកប្រាក់តាមប្រព័ន្ធឌីជីថលរវាងអ្នកប្រើប្រាស់ និង ដៃគូអាជីវករត្រូវបានលើកទឹកចិត្ត និង មានការកើនឡើងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កញ្ញា លាង ចិន្តា នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន UnionPay International Southeast Asiaបានមានប្រសាសន៍ថា «UnionPay បានខិតខំប្រឹងប្រែង បង្កើននូវផលិតផលនិងសេវាទូទាត់ប្រាក់ដើម្បីបំពេញនូវតម្រូវការទូទាត់ប្រាក់នៃអ្នកប្រើប្រាស់និងអាជីវករក្នុងស្រុក។ដូច្នេះពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់នូវកាតBongloy UnionPay Virtual Prepaid Card ក្នុងពេលដ៏ត្រឹមត្រូវមួយដែលនឹងបន្ថែមទៅលើសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់យើង។តាមរយៈ ប្រតិបត្តិការដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និង ពាណិជ្ជកម្មអនឡាញកំពុងតែមានសារសំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងសង្ឃឹមថាតាមរយៈការចាប់ដៃគូជាមួយ Bongloy នឹងនាំមកនូវបទពិសោធន៍នៃភាពងាយស្រួលដំណើរការប្រកបដោយភាពរលូននិងសុវត្ថិភាពដល់អតិថិជនរបស់ យើង» ។
យោងទៅតាមទិន្នន័យដែលបានចេញផ្សាយដោយធនាគាជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរចំនួន ១៦.៥២ លាននាក់នៅក្នុងឆ្នាំ២០២០ មានអ្នកប្រើប្រាស់ទូរសព្ទរហូតដល់ ២១.២៤ លាននាក់ (ស្មើនឹង១២៨%) និង អ្នកប្រើប្រាស់អ៊ីនធឺណេតនិងអ្នកប្រើប្រាស់សកម្មនៃបណ្តាញសង្គមរហូតដល់ ៩.៧ លាននាក់ តំណាងឱ្យ ៥៨% នៃការជ្រៀតចូលទីផ្សារអ៊ីនធឺណេតក្នុងចំណោមប្រជាពលរដ្ឋសរុប។ចំនួននេះមានការកើនឡើង ១៥% បើប្រៀបធៀបជាមួយនឹងតួលេខឆ្នាំ២០១៩ ហើយត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមនៅប៉ុន្មានឆ្នាំខាងមុខទៀតដែលប្រទេសកម្ពុជាត្រូវបានផ្តល់ចំណាត់ថ្នាក់ទី ១៧ នៅក្នុងពិភពលោកទាក់ទងទៅនឹងការកើនឡើងនេះ។នេះសបញ្ជាក់ឱ្យឃើញនូវសក្តានុពលដ៏ខ្លាំងក្លាសម្រាប់ប្រទេសជាតិដើម្បីពន្លឿនក្នុងការអនុម័តនិងប្រើប្រាស់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក៏ដូចជាការបង្កើតនូវគ្រឹះដ៏រឹងមាំដើម្បីបណ្តុះនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការចូលរួមដោះស្រាយនូវបញ្ហាទាល់ច្រកនៅក្នុងឧស្សាហកម្ម។
លោក ប៉ែន ចិន្តា នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Bongloy បានមានប្រសាសន៍ថា«ចក្ខុវិស័យរបស់Bongloyគឺស្របទៅនឹងគំនិតផ្តួចផ្តើមរបស់ធនាគាជាតិនៃកម្ពុជា(NBC)ក្នុងការពង្រឹងសេដ្ឋកិច្ចឌីជីថល។BongloyនិងUnionPayបានកំពុងសហការគ្នាក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលអនុញ្ញាតឱ្យមានការបង្កើត និង ដាក់ឱ្យប្រើប្រាស់នូវផលិតផលនិងសេវាហិរញ្ញវត្ថុថ្មីៗនៅក្នុងទីផ្សារ។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Bongloy UnionPay Virtual Card ជាមួយនឹងការទូទាត់តាមរយៈប្រព័ន្ធ UnionPay QR Code និង ការដាក់ឱ្យប្រើ UnionPay QR Code ដល់ដៃគូអាជីវករក្នុងស្រុកទាំងតាមទម្រង់ static និង ទម្រង់ dynamic គឺជាជំហានឆ្ពោះទៅមុខនៃប្រព័ន្ធអេកូឡូស៊ីដែលធ្វើការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ បន្ថែមពីលើគំនិតផ្តួចផ្តើមពីមុននៃពាណិជ្ជកម្មអនឡាញ និង ការទូទាត់ប្រាក់តាមបែប contactless សម្រាប់ UnionPay » ។
UnionPay Internationalគឺជាស្ថាប័នសាខាអន្តរជាតិនៃUnionPayដែលផ្តោតទៅលើការរីកចម្រើននិងការគាំទ្រដល់អាជីវកម្មសកលរបស់UnionPay។ក្រោមកិច្ចសហការ ជាមួយនឹង ២,៤០០ ស្ថាប័នទូទាំងពិភពលោក UnionPay International បានដាក់ឱ្យដំណើរការក្នុងការទទួលស្គាល់កាតរបស់ខ្លួននៅក្នុង ១៧៩ ប្រទេសនិងតំបន់ និងបានចេញកាតរបស់ខ្លួនចំនួនរហូតដល់៦៣ប្រទេសនិងតំបន់។UnionPayInternationalផ្តល់នូវសេវាកម្មទូទាត់ប្រាក់ឆ្លងប្រទេសដែលមានគុណភាពសន្សំសំចៃនិងសុវត្ថិភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់កាតនៅទូទាំងពិភពលោកនិងធានាឱ្យសេវាកម្មក្នុងស្រុកមានភាពងាយស្រួលដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់កាត UnionPay និង ដៃគូអាជីវកម្មនានារបស់ខ្លួន។
Bongloy ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ដែលផ្តោតទៅលើការបើកAPIក្នុងការចេញកាតនិងហេដ្ឋារចនាសម្ព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។API platform ដែលមានសុវត្ថិភាព មានភាពបត់បែន និង អាចគ្រប់គ្រងបាន បានអនុញ្ញាតឱ្យអាជីវកម្មក្នុងការទិញនិងចេញនូវកាតជាច្រើន៕Ph