ប្រែសម្រួលៈវាសនា/ហុងកុង៖តុលាការចិនមួយកាលពីថ្ងៃពុធ បានសំរេចផ្តន្ទាទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងចំនួន១០នាក់ អោយជាប់គុកដល់៣ឆ្នាំ ចំពោះការប៉ុនប៉ងភៀសខ្លួនចេញពីទីក្រុងនេះតាមទូកលឿនទៅកាន់កោះតៃវ៉ាន់។
ក្រុមនេះត្រូវបានចាប់ខ្លួនដោយឆ្មាំសមុទ្រចិន កាលពីថ្ងៃ២៣សីហាក្នុងពេលភៀសខ្លួនទៅកាន់តៃវ៉ាន់ ដែលបានបើកទ្វារទទួលអ្នកហុងកុងចំពេលមានការបង្ក្រាបជនប្រឆាំងនៅហុងកុង។នៅហុងកុងក្រុមនេះក៏ប្រឈមការចោទប្រកាន់ពីបទធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលហុងកុង និងត្រូវបានឃុំខ្លួនទុកនៅចិនដីគោកចាប់តាំងពីខែសីហាមក។
តុលាការប្រជាជនក្រុងសិនចិន បានកាត់ទោសបុរសឈ្មោះ តាង កាយ យីន អោយជាប់គុក៣ឆ្នាំ និងគ្វីន មូន ជាប់គុក២ឆ្នាំចំពោះការរៀបចំភៀសខ្លួនតាមទូកឆ្លងកាត់ព្រំដែនដោយខុសច្បាប់។
ចុងចម្លើយទាំងអស់បានមានវត្តមានក្នុងសវនាការ និងត្រូវបាននាំចេញភ្លាមក្រោយចប់សវនាការ។
មន្ត្រីចិនបានអោយដឹងថា ក្រុមភៀសខ្លួននេះមានគ្នា១២នាក់ តែ២នាក់ជាអនិតិជន ដូច្នេះខ្លួនបានប្រគល់ខ្លួនអនីតិជនម្នាក់អាយុ១៧ឆ្នាំ និងម្នាក់ទៀត១៨ឆ្នាំទៅអោយអាជ្ញាធរហុងកុងបន្ទាប់ពីពួកគេបានសារភាពទទួលកំហុស។
បន្ទាប់ពីទៅដល់ហុងកុងកាលពីថ្ងៃពុធ អ្នកទាំងពីរត្រូវឡើងតុលាការនៅទីនោះបន្ទាប់ពីចប់រយៈពេលធ្វើចត្តាឡីស័ក៕
រូបឯកសារបង្ហាញរថយន្តប៉ូលិសដឹកជនជាប់ចោទទាំង១២នាក់ចេញពីតុលាការប្រជាជន យ៉ាន់ទៀន កាលពីថ្ងៃ២៨ធ្នូ ឆ្នាំ២០២០។តុលាការកាលពីថ្ងៃ៣០ធ្នូ បានកាត់ទោសដាក់គុកមនុស្ស១០នាក់ ក្នុងចំណោមជនរត់គេចខ្លួនតាមទូក១២នាក់ ក្រោយឃាត់ខ្លួនបានកាលពីខែសីហា