ប្រែសម្រួល : កញ្ញាដាលីស ៖ សហជីពសម្ដែងរបស់ឧស្សាហកម្មភាពយន្តបានប្រកាសថា ការផលិតភាពយន្តរបស់ហូលីវូដភាគច្រើនបានបិទជាថ្មីម្តងទៀតរហូតដល់យ៉ាងហោចណាស់ពាក់កណ្តាលខែមករា ខណៈដែលករណីកូវីដ១៩ កើនឡើងដល់កម្រិតកំណត់ត្រានៅទីក្រុងឡូសអ៊ែនជេឡេស។
សហជីព SAG-AFTRA បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារថា ការផលិតកម្មភាពយន្តភាគច្រើននឹងនៅតែស្ថិតក្នុងសភាពស្ងប់ស្ងាត់រហូតដល់សប្តាហ៍ទី ២ ឬទី ៣ នៃខែមករា។
សារនេះកើតឡើងបន្ទាប់ពីមន្ត្រីសុខាភិបាលប្រចាំទីក្រុងឡូសអ៊ែនជេឡេសកាលថ្ងៃបុណ្យណូអែលបានជំរុញឱ្យផលិតករភាពយន្ត”ពិចារណាផ្អាកការងាររយៈពេលពីរបីសប្តាហ៍ក្នុងអំឡុងពេលនៃការកើនឡើងករណីកូវីដដ៏មហន្តរាយនេះ”។
ទីក្រុងឡូសអ៊ែនជេឡេសបានក្លាយចេញចំណុចផ្ទុះជំងឺរាតត្បាតថ្មីបំផុតនៅសហរដ្ឋអាម៉េរិក ដោយចំនួនមនុស្សចូលព្យាបាលកូវីដនៅមន្ទីរពេទ្យបានកើនដល់ចំនួន ៧០០០នាក់ជាលើកដំបូងកាលពីថ្ងៃចន្ទ។
ទីក្រុង ដែលមានមនុស្ស ១០ លាននាក់នេះ មានអ្នកឆ្លងកូវីដចំនួន ៧៥០.០០០ នាក់រួមទាំងអ្នកស្លាប់ជិត ១០.០០០ នាក់៕
មន្ត្រីសុខាភិបាលក្រុងឡូសអ៊ែនជេឡេសជំរុញឱ្យហូលីវូដផ្អាកការផលិតកុនសិន ព្រោះករណីកូវីដកំពុងកើនឡើង