Home ព័ត៌មានជាតិ សេដ្ឋកិច្ច គណៈកម្មាធិការ...

គណៈកម្មាធិការជាតិ ពិនិត្យពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ

ដោយៈ វណ្ណៈ / ព្រះសីហនុៈ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតសភាចារ្យ ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិក គណៈកម្មាធិការជាតិ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យពី វឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ចំនួន ៣៤ ខ្សែ និងហេដ្ឋារចនា សម័្ពន្ធមួយចំនួនទៀត នៅខេត្តព្រះសីហនុ ។

បើតាមមន្ត្រីនៃគណៈ កម្មាធិការជាតិ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថាៈ ការងាររៀបចំហេដ្ឋារចនសម្ព័ន្ធ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុង ទាំង ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ សំរេចបានលទ្ធផល ដូចជា -ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០% ,  -ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០,៩០% , -ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២,៤៣% ,  -ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣,៧៥% , -ការងារដំឡើងបង្គោលអំពូលភ្លើង សម្រេចបាន ៩៣,០៥% , -ការងារដំឡើងអំពូលភ្លើង សម្រេចបាន ៩១,២៥% , -ការដាំដើមឈើ សម្រេចបាន ៨៦,១៩% ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular