ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៣ តាមប្រតិទិន ដែលបានគ្រោងទុក។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើរបៀបវារៈ ចំនួន ៩ រួមមានៈ ១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី១៨ របស់ក្រុមប្រឹក្សា ខណ្ឌសែនសុខ អាណត្តិទី៣។ ២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល ខណ្ឌសែនសុខ។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង តារាងសរុបរបាយកាណ៍ ស្តីពីការអនុវត្តលទ្ធកម្ម ប្រចាំឆ្នាំ២០២០។ ៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង តារាងសរុបផែនការលទ្ធកម្ម ឆ្នាំ២០២១។ ៥.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង គម្រោងថវិការបស់ រដ្ឋបាលខណ្ឌសែនសុខ ឆ្នាំ២០២១។ ៦.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការថវិកា របស់គណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ប្រចាំឆ្នាំ២០២១។ ៧.ពិនិត្យ និងអនុម័ត លើសំណើបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់ សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០។

៨.ស្តាប់របាយការណ៍របស់ ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ និង ៩.បញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីលោកស្រី ជា សុគន្ធ  និងលោក គឹម សាវុធ ជាសមាជិកា និងសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ រួមជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ កងកំលាំងទាំង ៣ប្រភេទ លោកនាយករង នាយករងដ្ឋបាលខណ្ឌ ការិយាល័យទាំង១០ និងអង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងក្រុមហ៊ុនស៊ិនទ្រីប្រចាំខណ្ឌ៕/V-PC