អគ្គស្នងការ​នគ​បាល​ជាតិ​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍​ហេតុការណ៍​នានា​និង​កុំ​បំពុល​រឿង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈនៅថ្ងៃនេះ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បានធ្វើការ​អំំ​ពា​វ​នាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជាពិសេស​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​នូវ​រាល់​ហេតុការណ៍​នានា​ដែល​បានកើត​ឡើង និង​បាន​ជួបប្រទះ​ដោយផ្ទាល់​។​
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចំនួន​ពីរ​ទំព័រ​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​នេះ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា​
​ក្នុង​សុច្ឆន្ទៈ​ឆ្លុះបញ្ចាំង​អំពី​សច្ចភាព​ក្នុងសង្គម ក៏ដូចជា​ដើម្បី​លុបបំបាត់​នូវ​ការភ័ន្តច្រឡំ​ពី​សំណាក់ សាធារណមតិ​ជាតិ​-​អន្តរជាតិ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​អនុវត្ត​ច្បាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ​ថែរក្សា​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ យើងខ្ញុំ​សូម​អំពាវនាវ​ដូចខាងក្រោមៈ​
-​សូម​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​សហការ​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជាពិសេស​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​នូវ​រាល់​ហេតុការណ៍​នានា​ដែល​បានកើត​ឡើង និង​បាន​ជួបប្រទះ​ដោយផ្ទាល់ ។​
– រាល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន ឬ​ហេតុការណ៍​នានា​ដែល​ពាក់ព័ន្ធ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ស្នើ គ្រប់​បណ្តាញសារព័ត៌មាន រួមទាំង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម គោរព​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ត្រូវ​ជៀសវាង​ការ ធ្វើ​អត្ថាធិប្បាយ ខ្វះ​មូលដ្ឋាន​ព័ត៌មាន​ពិតប្រាកដ ធ្វើការ​សន្និដ្ឋាន​ដោយ​អត្តនោម័តិ មាន​លក្ខណៈ​លំអៀង ខ្វះ​តម្លាភាព បំពុលបរិយាកាស សន្តិសុខ បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ និង​កិត្តិយស របស់​នីតិបុគ្គល និង​បុគ្គល​សាធារណៈ​ទៀតផង​។ ទន្ទឹមគ្នានេះ​មិនត្រូវ​លើកយក បញ្ហា​ទំនាស់​ជា​ឯកជន​ក្នុងសង្គម អំពើ​ល្មើស អំពើហិង្សា ឬ​ហេតុការណ៍​គ្រោះថ្នាក់​នានា ធ្វើការ​បកស្រាយ​បង្វែរ​ទៅជា​រឿង​នយោបាយ ធ្វើ​ឲ្យ សាធារណមតិ​ជាតិ អន្តរជាតិ មានការ​ភ័ន្តច្រឡំ ចំពោះ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​នោះទេ ។​

​ក្នុងនាម​កងកម្លាំង​អនុវត្ត​ច្បាប់ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ទទួលយក​រាល់​ការទិតៀន កែលម្អរ​ក្នុងន័យ ស្ថាបនា​ព្រមទាំង​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ទទួល​យ​កិច្ចសហការ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បុព្វហេតុ​សន្តិសុខ​ជាតិ និង​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រពល​រដ្ឋ​កម្ពុជា​៕
​សូម​អាន​សេចក្តីប្រកាស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular