Home ព័ត៌មានអន្តរជាតិ បុគ្គលិក​២១​ន...

បុគ្គលិក​២១​នាក់​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​បាងកក​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​និយោជិត​២១​នាក់​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្រុង​បាងកក​ត្រូវបាន​ធ្វើ​តេ​ស្តិ៍វិជ្ជមា​ន​កូ​វីដ​១៩​ក្រោយ​ពី​ភ្ញៀវ​កើតកូ​វីដ​១៩​ម្នាក់​មក​ពី​ខេត្ត​ណុន​ថា​ប៊ូ​រី​បាន​បាន​ចូលទៅ​​ច្រៀង​សប្បាយ​នៅ​ទីនោះ​។​

​បុគ្គលិក​៣៩​នាក់​នៅ​ហាង​ខារ៉ាអូខេ​Nong Mai Karaoke​ត្រូវ​បាន​ពិនិត្យរ​កកូ​វីដ​១៩ និង​២១​នាក់​វិជ្ជមាន​វីរុស​កូរ៉ូណា នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​ទីក្រុង​បាងកក​។​

​ឥឡូវ​អាជ្ញាធរ​កំពុង​តាមរក​មនុស្ស​ដែល​បាន​ចូល​ទៅ​ច្រៀង​សប្បាយ​នៅ​ហាង​ខារ៉ាអូខេ​ពីរ​ក្នុង​ក្រុង​បាងកក​បន្ទាប់​ពី​បុរស​កើតកូ​វីដ​១៩​មកពី​ខេត្ត​ណុន​ថា​ប៊ូ​រី​ម្នាក់​បាន​ចូល​ទីនោះ​។​

​មុន​រកឃើញ​ការឆ្លង​២១​នាក់​នេះ អាជ្ញាធរ​ក្រុង​បាងកក​បាន​រកឃើញ​អ្នក​ឆ្លង​រី​រុស​កូរ៉ូណា​ចំនួន​១៧​នាក់​បន្ថែម​កាលពី​ថ្ងៃ​ពុធ នាំ​អោយ​ចំនួន​អ្នក​ផ្ទុក​វីរុស​កូរ៉ូ​ណាសកម្ម​(​មិនទាន់​ជា​)​នៅ​ក្រុង​បាងកក​កើន​​ដល់​១២៥​នាក់​៕

​អ្នកដំណើរ​និង​លោកសង្ឃ​រង់ចាំ​ជិះ​រថភ្លើង​នៅ​ស្ថានីយ​មួយ​ក្នុង​ក្រុង​បាងកក ដែល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៣៨​នាក់​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular