ដោយៈ សរិទ្ធ / កំពង់ស្ពឺៈ ចោរប្លន់ ៤ នាក់ ដែលធ្វើសកម្មភាព ជិះឡាន និងម៉ូតូវាយប្លន់ យកម៉ូតូ របស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចស្រុកឧដុង្គ ឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថាៈ ចោរប្លន់ទាំង៤នាក់ នេះ ត្រូវបានឃាត់ខ្លួន នៅចំណុចផ្ទះ ឈ្មោះ ទឹម ផល្លា ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាព ដោយជិះឡាន និងម៉ូតូ ធ្វើសកម្មភាពវាយ ប្លន់យកម៉ូតូ នៅចំណុចស្រុកឧដុង្គ កាលពីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ៕/V-PC