ដោយៈ បូកគោ / កំពតៈ ទោះបីរដ្ឋបាលខេត្ត បានក្រើនរំលឹកថ្នាក់នាំ មន្ទីរអង្គភាពអាជ្ញាធរ ក្រុង ស្រុក ឱ្យបង្កើនការណែនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បញ្ចៀសពីការជួបជុំ ទ្រង់ទ្រាយធំក្តី តែការត្រៀមលក្ខណៈ របស់អ្នកក្រុងកំពត នៅបរិវេណសួនច្បារ ឆ្នេរព្រែក កំពង់បាយ សម្រាប់ការរាប់វិនាទី ថយក្រោយ នៃឆ្នាំចាស់ ហាក់មានភាពប្រក្រតី។
លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានបញ្ជាក់ថាៈ ថ្ងៃឆ្លងឆ្នាំសកលឆ្នាំនេះ រដ្ឋបាលខេត្ត មិនមានកម្មវិធី បង្កើតភាពសប្បាយរីករាយ ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋ នៅបរិវេណសួនច្បារ ឆ្នេរព្រែកកំពង់បាយ និងទីសាធារណៈនានា ក្នុងក្រុងកំពត ដូចឆ្នាំមុនទេ។ កិច្ចប្រជុំមួយ ដែលបានធ្វើឡើង នាពេលថ្មីៗនេះ លោកអភិបាលខេត្ត បានរំលឹកថ្នាក់នាំមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុកបង្កើនការណែនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បញ្ចៀសពីការជួបជុំទ្រង់ទ្រាយធំ ឱ្យបានដាច់ខាត។ និយាយរួម គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ដើម្បីធ្វើពិធីរាប់វិនាទី ថយក្រោយ ( Count Down ) នោះឡើយ។
លោកនាយករដ្ឋបាល បានបន្តថាៈ ប្រសិនបើមានប្រជាពលរដ្ឋ មកជួបជុំជាលក្ខណៈគ្រួសារ នៅតាមសួនច្បារ ឬទីសាធារណៈនានានោះ មន្ត្រីក្នុងដែនសមត្ថកិច្ច ត្រូវចុះណែនាំបងប្អូន អនុវត្តឱ្យបាននូវ ចំណាត់ការ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ក៏ដូចជាវិធានការ របស់ ក្រសួងសុខាភិបាល ដូចជា ការលាងសម្អាតដៃ ពាក់ម៉ាស់ការពារ និងរក្សាគម្លាត បុគ្គល ជាដើម។
ទោះជាបែបនោះក្តី គេសង្កេតឃើញថា ចាប់តាំងពីព្រឹកព្រលឹម ថ្ងៃទី៣១ ខែធ្នូនេះ សកម្មភាព នៃការក្រាលកន្ទេល ឬកំណាត់តង់ នៅបរិវេណសួនច្បារ ឆ្នេរព្រែកកំពង់បាយ សម្រាប់ការជួបជុំ បានធ្វើឡើង ជាប្រក្រតី ដូចបណ្តាឆ្នាំមុនៗ ដដែល។ ដោយឡែក នៅតាមដងផ្លូវ ដែលធ្លាប់កកស្ទះ ពេលពិធីបុណ្យទានផ្សេងៗក៏មានការបង្កើនកម្លាំង សមត្ថកិច្ច និងរៀបចំកំណត់ផ្លូវ សម្រាប់យានយន្ត ដើម្បីសម្រួលការធ្វើចរាចរផងដែរ។
សូមរំលឹកថា រយៈពេលមួយថ្ងៃ ដោយគិតចាប់ពីព្រឹកព្រលឹម រហូតដល់រំលងអធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរជិតឆ្ងាយ បានមកកម្សាន្តសប្បាយ នៅខេត្តកំពត ពិសេសរមណីយដ្ឋានបូកគោ និងក្នុងក្រុងកំពត មានប្រមាណជិត ១៣ ម៉ឺននាក់៕/V-PC
អ្នកក្រុងកំពត ត្រៀមជួបជុំ សម្រាប់ឆ្លងឆ្នាំសកល ទោះរដ្ឋបាលខេត្ត ណែនាំពីការរាតត្បាត ជំងឺកូវីដ១៩ក្តី

អ្នកក្រុងកំពត ប្រារព្ធពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ (រូបថតៈ ឯកសារ)
អ្នកក្រុងកំពត ប្រារព្ធពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ (រូបថតៈ ឯកសារ)
អ្នកក្រុងកំពត ប្រារព្ធពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ (រូបថតៈ ឯកសារ)