រដ្ឋមន្ត្រីក្រសួង​អប់រំ ប្រាប់​ឱ្យ​សិស្ស​ជាប់​បាក់​ឌុប រួសរាន់​ទៅ​ដាក់ពាក្យ​នៅតាម​គ្រឹះស្ថានឧ​ត្ត​មសិ​ក្សា

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​ជូនដំណឹង​មួយ ដល់​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប សម័យ​ប្រឡង ២១ ខែធ្នូ ឆ្នាំ​២០២០​ឲ្យ​ប្រ​ញ៉ាប់​រួសរាន់​ទៅ​ដាក់ពាក្យ នៅតាម​គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា ដែល​ធ្លាប់បាន​ជ្រើសរើស​”​មុខជំនាញ​”​ៗ​កន្លងមក​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បានឱ្យដឹងថា​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូនដំណឹង ដល់​បេក្ខជន ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ជ្រាបថា​៖​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ ដើម្បី​ទទួលបាន​អាហារូបករណ៍​ចូលរៀន ថ្នាក់​បរិញ្ញាបត្រ មិន​បង់ថ្លៃ​សិក្សា​១០០​ភាគរយ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​បេក្ខជន បានដាក់​ពាក្យស្នើសុំ​កន្លងមក (​នៅ​ថ្នាក់​ទី​១២) សូម​បេក្ខជន​ប្រ​ញ៉ាប់​រួសរាន់ ទៅ​ដាក់ពាក្យ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​បេក្ខជន បានជ្រើសរើស «​មុខជំនាញ​ទី​១» កន្លងមក​។​

​ប្រភព​ខាងលើនេះ​បញ្ជាក់ដែរថា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នីមួយៗ នឹងធ្វើ​ការជ្រើសរើស​ទៅ តាម​ចំនួន និង​ប្រភេទ​អាហារូបករណ៍​មាន​សិស្ស​ទូទៅ សិស្ស​ជានា​រី​សិស្ស​ក្រីក្រ​សិស្ស​មក ពី​តំបន់​ជួប​ការលំបាក និង​សិស្ស​មាន​ពិការភាព (​ជាប់​ដោយ​ស្វ័យប្រវត្តិ​) ដូច​បានកំណត់​នៅ ក្នុង​សៀវភៅ​កម្រង ព័ត៌មាន​សម្រាប់​បេក្ខជន​ស្នើសុំ​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ មិន​បង់ថ្លៃ​សិក្សា​១០០​ភាគរយ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក​។ ក្នុងករណី​បេក្ខជន មិនបាន​ទៅ​ដាក់ពាក្យ​ទាន់ ពេលវេលា នោះ​បេក្ខជន​នឹង​បាត់បង់​ឱកាស​ក្នុងការ​ទទួលបាន​អាហារូបករណ៍​»៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular