Home ព័ត៌មានជាតិ សេដ្ឋកិច្ច រកឃើញ​ជ័យលាភី...

រកឃើញ​ជ័យលាភី​ប្រកួតប្រជែង​ផលិត​វីដ​អូ “​តោះ​!​ធ្វើ​ល្អ​”

​ដោយៈ​សុផល​/​ភ្នំពេញ​៖“​ការជួយ​គ្នា​ក្នុង​គ្រាអាសន្ន​គឺ​បង្ហាញ​អំពី​ទឹកចិត្ត​ថ្លៃ ថ្លា​ដែល​មនុស្ស​រាល់គ្នា​ត្រូវ​ប្រកាន់​ភ្ជាប់​”​។​នេះ​ជា​ខ្លឹមសារ​នៃ​វីដេអូ​ជ័យលាភី​មួយ​ក្នុងចំណោម​វីដេអូ​ជ័យលាភី​ទាំង​៣​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដ​អូ​“​តោះ​!​ធ្វើ​ល្អ​”​។

​ជ័យលាភី​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដ​អូ​“​តោះ​!​ធ្វើ​ល្អ​”​លេខ​១​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ​ “​ទឹកចិត្ត​” មកពី​ខេត្ត សៀមរាប​ ដែល​ទទួលបាន​ទឹក ប្រា​​ក់​៤​លាន​រៀល​។​លេខ​២​គឺ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ​“​មុន​ចោល​សំរាម​លើដី​គិតពី​ស្ត្រី​ម្នាក់នេះ​ផង​”​មកពី​រាជធានី​ភ្នំពេញ​ទទួលបាន​ទឹកប្រាក់ ២​លាន​រៀល​។ លេខ​៣គឺ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ “​មីឆា​ដែល​ឆ្ងា​ញ់​ជាងគេ​”មកពី​ខេត្តសៀមរាបទទួលបាន​ទឹកប្រាក់១​លាន​២​សែន​រៀល​។​ស​- ម្រា​ប់​វីដេអូ​ទាំង​៧ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​ចុងក្រោយមួយក្រុមៗ​បានទទួល​ នូវ​ទឹកប្រាក់ ៤​សែន​រៀល និង​ផលិតផល​មី​ជាតិ​។​

​នៅក្នុង​ពិធី​ប្រកាស​លទ្ធផល​ម្ចាស់​ជ័យលាភី​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដេ​អូ “​តោះ​!​ធ្វើ​ល្អ​” ធ្វើឡើង​នៅ​រោងចក្រ​មី​ជាតិ រាជធានីភ្នំពេញកាលពី​ថ្ងៃទី​៣០​ខែធ្នូលោកហុង សុវណ្ណ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​មី​ជាតិ​បាន​មាន​ប្រ​សា​​​​សន៍ថា​កម្មវិធី​ប្រកួតប្រជែង​“​តោះ​!​ធ្វើ​ល្អ​”​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធាន​ប​ទ​៖“​ចូលរួម​លើកកម្ពស់​ក្រមសីលធម៌​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ ”ជា​កម្មវិធី​ប្រកួ​ត​​ប្រជែង​ផលិត​វីដ​អូ​ខ្លី ដែល​បាន​បង្កើតឡើង​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ជំរុញនិង​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម​តាមរយៈការ​ផលិ​ត និង​ផ្សព្វផ្សាយ​វីដេអូ​ខ្លី​។

​លោក ហុង សុវណ្ណ បានឱ្យដឹង​ទៀតថា​៖​ការប្រកួតប្រជែង​នេះ ទទួលបាន​ការគាំទ្រ​ច្រើន និង​បាន​ចូលរួម​ពី​សំណាក់​ប្អូនៗ​យុវជន ដែលមាន​ឆ​ន្ទៈ ចូល​រួម​ក្នុង​ការរក្សា និង​លើកកម្ពស់​សីលធម៌​សង្គម ឲ្យ​កាន់តែ​ប្រសើរ​។ជាក់​ស្តែ​ង មាន​វីដេអូ​ចំនួន ៤៤ បាន​ចូលរួម​ប្រកួតនិង​ឆ្លងកាត់​ការវាយតម្លៃ​។វីដេអូ​ដែល​​ល្អ​ជាងគេ​ចំនួន ១០ ត្រូវបាន​ជ្រើសរើស​ពី​ក្នុង​វគ្គ​ជំ​រុះ​ជុំ​ទី​១ និង​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កមី​ជាតិ (https://www.facebook.com/meechiet.​com.​kh/) ក្នុង​ចេតនា​ដាក់ពិន្ទុ និង​បញ្ជ្រៀប​ខ្លឹមសារ​វីដេអូ​ទាំងនោះ​ទៅកាន់​សាធា​រណជន​តាមរយៈ​ការឆ្លុះបញ្ចាំង​និង​ជំរុញ​ការប្រព្រឹត្ត​ល្អ​ក្នុងសង្គម​។​វីដេអូ​ទាំង​អស់​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​សុទ្ធសឹង​ជា​វីដេអូ​មានគុណ​ភាព​ និង​បាន​បង្កប់​នូវ​ខ្លឹមសារ​ល្អជា​សារ​អប់រំ​ដូចជា​ការជួយ​គ្នា​ការយល់​អធ្យាស្រ័យ​គ្នា​ការលើកទឹកចិត្ត​ការគោរព​គ្នា​ការ​ឲ្យ​តម្លៃ​គ្នា​ការស្រលាញ់​រាបអាន​គ្នា​ជាដើម​។

​លោក ឡាវ វ៉ាន់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មី​ជាតិ បាន​មានប្រសាសន៍ថា៖ ការ​​ប្រតិបត្តិ​សីលធម៌​សង្គម គឺជា​កត្តា​សំខាន់​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​សង្គម​រស់នៅ​ដោយ​ក្តី​រីករាយ​។ ការចូលរួម​លើកកម្ពស់​សីលធម៌​សង្គម​ជា​កាតព្វកិច្ច​របស់​យើង​ម្នាក់ៗ​ដែល​ត្រូវបំពេញ​រាល់ថ្ងៃ​។​គ្រប់​ទង្វើ​ល្អ​ទោះជា​សកម្មភាព​តូច​ឬ​ធំ​គឺ​សុទ្ធតែ​មានគុណ​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ មានតែការរួម​គ្នា​បង្កើត អនុ​វត្ត និង​កែលំអរ​ជាប្រចាំ ទើប​សង្គម​មានការ​រស់នៅ​ប្រកបដោយ​ភាព​ក្សេមក្សាន្ត​ទាំងអស់គ្នា​។មី​ជាតិ​ក្នុងនាមជា​ក្រុមហ៊ុន​ឯកជន​ខ្មែរ​មួយតែងតែ​រីករាយ​បង្កើ​ត​​និង​គាំទ្រ​រាល់​សកម្មភាព​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម​និង​ប្រជាជន​ខ្មែរ​។​មី​ជាតិ​សង្ឃឹមថា​ទង្វើ​ល្អ​សុជីវធម៌​និង​សីលធម៌​សង្គម​នឹង​បន្ត​រីក​សាយ​ភាយ​ពេញ​ក្នុងសង្គម​ជា​និរន្ត​។

​ចំពោះ​ជ័យលាភី​នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដ​អូ “​តោះ​!​ធ្វើ​ល្អ​” គឺ​លេខ​១ បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ “​ទឹកចិត្ត​”មកពី​ខេត្តសៀមរាបដែល​ទទួ​ល​បាន​ទឹកប្រាក់ ៤​លាន​រៀល​។ លេខ​២ គឺ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ “​មុន​ចោល​សំរាម​លើដី គិតពី​ស្ត្រី​ម្នាក់នេះ​ផង​” មកពី​រាជធានី​ភ្នំពេញទទួល​បាន​ទឹកប្រាក់ ២​លាន​រៀល​។លេខ​៣ គឺ​បាន​ទៅលើ​ក្រុម​ផលិតករ​នៃ​វីដេអូ “​មីឆា​ដែល​ឆ្ងាញ់​ជាងគេ​” មកពី​ខេត្តសៀមរាប ទទួលបាន​ទឹកប្រាក់ ១​លាន​២​សែន​រៀល​។សម្រាប់​វីដេអូ​ទាំង​៧ដែល​ឆ្លងកាត់​វគ្គ​ជម្រុះ​ចុងក្រោយមួយ​ក្រុម​ៗ​បានទទួល​នូវ​ទឹកប្រាក់ ៤​សែន​រៀល និង​ផលិតផល​មី​ជាតិ​ពី​ក្រុមហ៊ុន​ផង​ដែរ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular