ផ្ទះ​របស់​អ្នកស្រុក​ព្រៃនប់ ជាង ២០ ខ្នង រង​ការខូចខាត ដោយ​ខ្យល់ព្យុះ​កន្ត្រាក់

ដោយៈ វណ្ណៈ / ព្រះសីហនុៈ មន្ត្រីរដ្ឋបាល ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថាៈ មាន​ករណី​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់ បានកើត​ឡើង នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ កាលពី​យប់ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ ជាង ២០ ខ្នង រង​ការខូចខាត​។​

​មន្ត្រី​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ បានបញ្ជាក់​ថាៈ នេះ​ជា​រដូវ​ខ្យល់​ធ្លាក់ ពី​ទិស​ខាងជើង ភ្នំ​កំចាយ ដែល​តែង​វាយប្រហារ មកលើ​ឃុំ​មួយចំនួន តាមផ្លូវ​ជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ស្ទើរតែ​រាល់​ឆ្នាំ ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ ធ្ងន់ធ្ងរ និង​ឆ្នាំ​ខ្លះ មិនសូវ​ធ្ងន់ធ្ងរ ។

​ប្រភព​បានបញ្ជាក់​ទៀតថាៈ ចំពោះ​ស្ថានភាព​ខ្យល់​កន្ត្រាក់​នេះ បើ​នៅតែ​បន្ត កើតមាន​ច្រើន​ថ្ងៃ​ទៀត ការខូចខាត​ផ្ទះ​ពលរដ្ឋ អាច​នឹង​កើនឡើង​បន្ថែមទៀត​។​

​រដ្ឋបាល​ស្រុក ព្រៃនប់ សូម​អំពាវនាវ​ដល់ បងប្អូន​ពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣ ចំនួន ៣ ឃុំ មាន​ឃុំ​សាមគ្គី​, ឃុំ​ទឹកថ្លា​,​និង​ឃុំ​ទឹកល្អក់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ខ្យល់ព្យុះ​កន្ត្រាក់ ដែល​តែង​កើតមាន ជា​រៀងរាល់ឆ្នាំ នា​រដូវរំហើយ ជាពិសេស ក្មេងៗ​, ចាស់ជរា និង​ជនពិការ ងាយ​រងគ្រោះ ៕/V​

ផ្ទះ​របស់​អ្នកស្រុក​ព្រៃនប់ ជាង ២០ ខ្នង រង​ការខូចខាត ដោយ​ខ្យល់ព្យុះ​កន្ត្រាក់

ផ្ទះ​របស់​អ្នកស្រុក​ព្រៃនប់ ជាង ២០ ខ្នង រង​ការខូចខាត ដោយ​ខ្យល់ព្យុះ​កន្ត្រាក់

ផ្ទះ​របស់​អ្នកស្រុក​ព្រៃនប់ ជាង ២០ ខ្នង រង​ការខូចខាត ដោយ​ខ្យល់ព្យុះ​កន្ត្រាក់

ផ្ទះ​របស់​អ្នកស្រុក​ព្រៃនប់ ជាង ២០ ខ្នង រង​ការខូចខាត ដោយ​ខ្យល់ព្យុះ​កន្ត្រាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular