Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​បុរស...

ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ស្លាប់​នៅលើ​ស៊ីក្លូ សង្ស័យ​ខ្យល់គ​

​ដោយៈ សម្បត្តិ​-ចាន់តូ/​ភ្នំពេញៈ បុរស​ម្នាក់​វ័យ​ចំណាស់ ដែលជា​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​បាន​ដេកស្លាប់ សង្ស័យ​ខ្យល់គ នៅលើ​ស៊ីក្លូ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨ និង​១០​ព្រឹក ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះមុនីវង្ស ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​នៅ​ជិត​កន្លែងកើតហេតុ បានឱ្យដឹងថា រាល់ថ្ងៃ​គាត់​តែងតែ​ឃើញ​បុរស​វ័យ​ចំណាស់​ខាងលើ​ផឹកស្រា​មិន​ហូបបាយ​រាល់ថ្ងៃ ទើប​ធ្វើឱ្យ​គាត់​មាន​អាកា​រៈ​ខ្សោយ​ក៏​សង្ស័យថា​ស្លាប់​ដោយសារ​ខ្យល់គ​។ សន្តិសុខ​រូបនេះ បន្តទៀតថា បុរស​ស្លាប់​នៅលើ​ស៊ីក្លូ​ខាងលើ មិនមាន​អ្នកណា​ស្គាល់​អត្ដ​សញ្ញាណ​នៅឡើយ​ទេ​។ ដោយ​គាត់​ប្រាប់ថា​ស៊ីក្លូ​របស់​ជនរងគ្រោះ ដែល​ស្លាប់​នោះ​មាន​លេខ​សម្គាល់​៤១ និង​សរសេរ​ពាក្យ​ថា សមាគមន៍​ស៊ីក្លូ​កម្ពុជា លេខ​ទូរស័ព្ទ ០១២ ៤៦៦ ១៤៥​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​រាយការណ៍​ទៅ​ជំនាញ​កោសល្យវិច័យ ដើម្បី​ចុះមក​ត្រួតពិនិត្យ និង​ទាក់ទង​ទៅ​សមាគមន៍​ស៊ីក្លូ​កម្ពុជា ដើម្បី​ស្វែងរក​សាច់ញាតិ​បន្ដ មក​ទទួលយក​សាកស​ព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular