ទូត​ចិន​ផ្ញើ​សារ​អបអរសាទរ​ប្រជាជន​កម្ពុជា​ពេល​ចូលឆ្នាំ​សកល​២០២១

ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិ​ន​ធាន (Wang Wentian) បាន​ផ្ញើ​សារលិខិត​មួយ​អបអរសាទរ ចំពោះ​បុណ្យចូលឆ្នាំ​សកល ២០២១ ជាមួយនឹង​ប្រជាជន​កម្ពុជា វិនិយោគិន​ចិន សិស្ស​និស្សិត​ចិន ដែល​ស្នាក់នៅ​កម្ពុជា និង​អ្នកគាំទ្រ​ដល់​ការអភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​ផងដែរ​។​

​ក្នុង​សារលិខិត លោក​អគ្គរដ្ឋទូត​ចិន បាន​លើកឡើងថា ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដែល​ពុះពារ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្សជាតិ​។ ពិភពលោក​បាន ឈានដល់​ដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​ដ៏​ច្របូកច្របល់​។ នយោបាយ​អំណាច គំនិត​សង្គ្រាមត្រជាក់ ឯកតោភាគី​និយម និង​ការ​គាំពារ​និយម​មាន​សភាព​ក្នុង​ដំណើរ​បញ្ច្រាស​និង​ទទឹង​។ ជំងឺ​វីរុស​កូ​វីដ​-១៩ បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុន​មកដល់​សុខ​សុវត្ថិភាព​អាយុជីវិត​នៃ​មនុស្សជាតិ​។​

​លោក​បាន​បន្តថា ទន្ទឹមនឹងនេះ ស្ថានភាព​អន្តរជាតិ​កំពុង​តែមាន​ការវិវត្ត​យ៉ាងខ្លាំង រីឯ​ការ​បដិវត្ត​បច្ចេកវិទ្យា​ថ្មី និង​ការផ្លាស់ប្តូរ វិស័យ​ឧស្សាហកម្ម​ថ្មី​កំពុងតែ​រៀបចំខ្លួន​រួចជាស្រេច​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ ហើយ​ការយល់ដឹង កាន់តែ​ស៊ីជម្រៅ​របស់​សង្គមមនុស្ស​ជាតិ​ស្ដីអំពី​សុខភាព​សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និង​ឈ្នះ​-​ឈ្នះ ព្រមទាំង​សហគមន៍​ជោគវាសនា​រួមគ្នា​។ គំនិត​នៃ​ការជំរុញ​កសាង​គំនិត​លើកកម្ពស់​ទំនាក់ទំនង​អន្តរជាតិ ទម្រង់​ថ្មី និង​សហគមន៍​ជោគវាសនា​រួម​នៃ​មនុស្សជាតិ​ត្រូវបាន​ចាក់ឫស​កាន់តែ​ជ្រៅ​ក្នុង​ក្រអៅបេះដូង របស់​មនុស្ស​គ្រប់រូប​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular