ដោយៈសុផល/ភ្នំពេញ: ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការចូលរួមអបអរសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ ។
ក្នុងលិខិតអបអរនេះបានលើកឡើងថា ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការបើកនូវសករាជប្រវត្តិសាស្ត្រថ្មី សម្រាប់ព្រះរាជា ណាចក្រកម្ពុជាក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រេងកាត ដែលជាធនធាន ដ៏មានតម្លៃរួមចំណែកលើក កម្ពស់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការលើកកម្ពស់វិស័យអាទិភាព គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលវិស័យសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា ៕