ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រន្ទា
នាមសព្ទ
ដើមឫស្សី, លំពង់ឈើ ឬចម្រៀកឈើធំៗ ដែលចងប្រគងលើគ្នា ជាគ្រឿងទប់គ្រឿងជាន់ធ្វើការក្នុងទីខ្ពស់ : ចងរន្ទា ។ រន្ទាកិល រន្ទាតូចមានសណ្ឋានស្រដៀងនឹងជណ្ដើរភ្លោះ ឬសណ្ឋានជាជ្រោង ឬក៏បួនជ្រុង លើករំកិលបាន ។ រន្ទាកាំជ្រួច រន្ទាតូចបួនជ្រុងខ្ពស់ស្រោង សម្រាប់ដាក់បាច់កាំជ្រួចចងតាមថ្នាក់, ហៅដោយសរុបថា កាំជ្រួចរន្ទា ។
រំលៀក
កិរិយាសព្ទ
បង្ខិត, រំកិល, បំបែរ, បង់ឃ្លាត មិនឲ្យនៅកៀកកិតគ្នា ឬឲ្យឃ្លាតចេញពីកន្លែងដើម
រំលៀកបង្គុយ, រំលៀកខ្លួន ។
រំលែកអ្វីៗដែលច្រើនឲ្យរលស់
រំលៀកស្រូវពីទូកធំដាក់ទូកតូច ។
លូន
កិរិយាសព្ទ
ពន្លឿនសព៌ាង្គកាយដែលមានពោះដិតលើផ្ទៃខាងក្រោមឲ្យជ្រុលទៅមុខដោយប្រឹងរង្កៀក
ពស់លូន ។
រំកិលខ្លួនដែលមានទ្រូងដិតលើផ្ទៃខាងក្រោម ឲ្យលឿនជ្រុលទៅមុខដោយជើងទធាក់ដៃប្រវា
មនុស្សលូន ។
សត្វលូន សត្វដែលទៅមកបានតែដោយលូន ( ឧរគសត្វ )។ រត់លូន ( ម. ព. រត់ ) ។ ( ព. ប្រ. ) : សូមលូនចូលមកសូមជ្រកក្រោមម្លប់ . . . សូមចូលមកដោយសភាពរាបទាបហាក់ដូចជាលូន. . . ។
អូស
កិរិយាសព្ទ
ទាញដោយរំកិលដិតជាប់លើដីឬលើផ្ទៃទឹ
អូសទូកចុះទឹក, អូសសម្រាស់, អូសមែកឈើ ។
ព. ប្រ. យករបស់ពីកូនបំណុលដោយកំហែងបង្ខំចិត្តឲ្យព្រមសង
ទារប្រាក់ពុំបាន អូសយកគោមួយនឹម ។
ទាញព្រយុងគ្នា
គោម្ខាងដើរអូសអាម្ខាង ។ ព. ទ. បុ. អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក ធ្វើការដែលមានរឿងទើសទាក់ឲ្យកើតបានដោយស្រួល ពុំឲ្យមានផុររមាស់មោះហ្មង ។ អូសបន្លាស្រាស់ផ្លូវ ជំទាស់មិនឲ្យកិច្ចការថ្មីកើតឡើងបាន ។ អូសសម្រាស់ប្រទះពាក្យ និយាយប៉ះពានទៅលើហេតុលើរឿងនាំឲ្យទាក់សម្ដីគ្នា ។
ឧដ្ឋាន
(អ៊ុត-ឋាន)
នាមសព្ទ
( បា. ឧដ្ឋាន; សំ. ឧត្ថាន ឬ ឧត្សាន ) ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំង សេចក្ដីក្រវើនឬក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស : មនុស្សមានឧដ្ឋានៈ តែងចួបប្រទះប្រយោជន៍ជាដរាបពុំដែលខាន ។ ព. សុ. អ្នកមានឧដ្ឋាន តែងបានទ្រព្យធន ។ ( ព. កា. ) : ឧដ្ឋានគឺព្យាយាម មិនទីមទាមដោយក្ដីខ្ជិល មិនក្រាញឲ្យរេចរិល អាចរំកិលបង្វិលការ ។ ជាគុណធម៌ថ្លៃ អ្នកឈ្លាសវៃ មានវិចារណ៍ ពុំដែលមានថ្លោះការ ព្រោះដោយសារមានឧដ្ឋាន ។ អ. ថ. អ៊ុត-ឋាន៉ៈ, ដូចជា ឧដ្ឋានកាល ឬ –វេលា កាលឬវេលាដែលត្រូវក្រោក ។ ឧដ្ឋានភាព ភាវៈនៃឧដ្ឋានៈ ។ ឧដ្ឋានវន្ត ( –វ័ន ) អ្នកដែលមានឧដ្ឋានៈ ( បើស្ត្រីជា ឧដ្ឋានវន្តី ឬ –វតី ) ។ឧដ្ឋានសញ្ញា ការកំណត់វេលាដែលត្រូវភ្ញាក់ឬត្រូវក្រោកពីដេក : គួរធ្វើឧដ្ឋានសញ្ញារាល់ពេលដែលរៀបដេក ។ ឧដ្ឋានសម្បទា ការបរិបូណ៌ដោយសេចក្ដីខំប្រឹងពេញកម្លាំង : ឧដ្ឋានសម្បទា ជាជំនួយជួយឲ្យភ័ព្វព្រេងសំណាងចេញមុខឲ្យផល ( ម. ព. សម្បទា ផង ) ។ ឧដ្ឋានសម័យ សម័យដែលត្រូវក្រោក; សម័យដែលត្រូវខំប្រឹងប្រែងធ្វើកិច្ចការដោយពេញកម្លាំង ( ព. កា. ) : ប្រទះឧដ្ឋានសម័យ ត្រូវប្រឹងកែខៃឲ្យទាន់គេ កុំនៅទម្រន់ដោយធ្វេសទ្វេ គេភ្ញាក់ពីដេកយើងត្រូវភ្ញាក់ ។ គេផ្ដើមកិច្ចការយើងត្រូវផ្ដើម កុំអើតអើមត្រាតែខ្លួនធ្លាក់ ព្រយុងចំហុងផុងខូចល័ក្ខណ៍ រអាក់រអួលដួលសន្លប់ ។ល។