ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន៧គ្រួសារ នៅក្នុងឃុំ ប្រស្នឹប ស្រុករលាប្អៀរ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមានលោក អម សុភា ប្រធាន គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអោយដីងថាៈ អំណោយក្នុង១គ្រួសារៗ ទទូលបានអង្ករ ២៥ គីឡូក្រាម មី ត្រីខ មុង ភួយ ក្រមា សារុង សាប៊ូ ជែល អាកុល និងថវិកា ចំនួន ៣០.០០០ រៀល៕/V-PC