Home ព័ត៌មានអន្តរជាតិ ចិន​ចោទ​អាម៉េ...

ចិន​ចោទ​អាម៉េរិក​ថា​សម្ញែង​កម្លាំង​ដោយ​បើក​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ចិន​បាន​ចោទ​សហរដ្ឋ​អាម៉េរិក​ថា​សម្ញែង​កម្លាំង​ដោយ​បើក​នាវាចម្បាំង​ចំនួន ២ គ្រឿង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​កងទ័ពជើងទឹក​អាម៉េរិក​និយាយថា នាវា​ពិឃាត​ផ្ទុក​កាំជ្រួច​នាំ​ផ្លូវ​ឈ្មោះ USS John S. McCain និង USS Curtis Wilbur​បាន​អនុវត្ត​ទម្លាប់​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​អនុលោម​តាមច្បាប់​​អន្តរជាតិ​។​

​កងទ័ព​ជើង​ទឹក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា បំលាស់​ទី​របស់​ពួកគេ​”​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​ចំពោះ​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​​បើកចំហ​”​។​

​ក្រសួង​ការពារ​ជាតិចិន​បាន​ហៅ​បំលាស់​ទីនេះ​ថា​ជា​ការបង្ហាញ​កម្លាំង​និង​ការ​បង្កហេតុ​ដែល​បាន​បញ្ជូន​សញ្ញា​ខុស​ទៅ​”​កងកម្លាំង​ឯករាជ្យ​របស់​តៃវ៉ាន់​”​និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​វេបសាយ​ផ្លូវកា​ររបស់​ខ្លួន​ថា​”​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​រឿងនេះ​”​ដោយ​បន្ថែម​ថា​ខ្លួន​បាន​ឃ្លាំមើល​ការឆ្លងកាត់​របស់​នាវា​​អាម៉េរិក​ពីលើ​អា​កាស​និង​សមុទ្រ​។​”​កងទ័ព​រំដោះប្រជាជន​ចិន​រក្សា​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់ពេលវេលា​និង​អាច​ឆ្លើយតប​គ្រប់ពេល​ចំពោះ​ការគំរាមកំហែង​ឬ​ការ​ញុះញង់​និង​ការពារ​អធិបតេយ្យ​​ភាព​ជាតិ​និង​បូរណភាព​ទឹកដី​យ៉ាង​ម៉ឺងម៉ាត់​”​។​

​ខណៈ​ដែល​ចិន​អះអាង​ថា​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន​នោះ​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​មមាញឹក​ជាទូទៅ​ត្រូវបាន​ចាត់ទុកជា​ផ្លូវទឹក​អន្តរជាតិ​។​ចិន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​សញ្ញា​ណាមួយ​នៃ​ការគាំទ្រ​ផ្នែក​យោធា​​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​កោះ​តៃវ៉ាន់​ដែល​ជា​សាធារណរដ្ឋ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ដែល​ពឹងផ្អែក​លើ​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​អាវុធ​ការពារ​ខ្លួន​និង​ការគាំទ្រ​នយោបាយ​នៅ​ចំពោះមុខ​ការគំរាមកំហែង​​របស់​ចិន​ក្នុងការ​ដណ្តើម​កាន់កាប់​កោះ​នេះ​ដោយ​ប្រើ​កម្លាំង​៕

នាវា​អាម៉េរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular