ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនពរជាមួយការអំពាវនាវឲ្យប្រជាពលរដ្ឋការពារការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ថា៖«នៅក្នុងឱកាសចូលឆ្នាំសកល២០២១នេះខ្ញុំព្រះករុណានិងភរិយាសូមប្រគេន ពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ទន្ទឹមនឹងនេះដែរសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ-១៩ ដោយឧស្សាហ៍ដុស លាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកម្សាន្តជិតឆ្ងាយនៅទូទាំងប្រទេស» ៕