ប្រែសម្រួល : កញ្ញាដាលីស/តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការឆ្លងវីរុសកូរ៉ូណានៅទីក្រុងតូក្យូបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ជាង ១.៣០០ នាក់នៅថ្ងៃព្រហស្បតិ៍នេះ ដោយនាំឱ្យមានការបារម្ភអំពីការផ្ទុះជំងឺទ្រង់ទ្រាយធំ ហើយការប្រារព្ធពិធីចូលឆ្នាំសកលត្រូវបានរឹតត្បិត ខណៈដែលប្រទេសនេះកំពុងតស៊ូប្រយុទ្ធនឹងជំងឺរាតត្បាតនៅរលកទីបី។
ជើងហោះហើរជាច្រើនត្រូវបានលុបចោលផងដែរ ខណៈមានព្រិលធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ។
ប្រាសាទណាហ្គោយ៉ា ក្នងអំឡុងពេលធ្លាក់ព្រិលនៅជប៉ុនកណ្តាលកាលពីថ្ងៃ៣១ធ្នូ
នាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានជំរុញឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំថ្មីដោយស្ងាត់ស្ងៀម និង ចៀសវាងការដើរចេញក្រៅដែលមិនចាំបាច់ ចំពេលមានវិបត្តិទ្វេនេះ។
ទូរទស្សន៍រដ្ឋ NHK បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននិងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោលឬគ្រោងនឹងលុបចោលជើងហោះហើរសរុបប្រមាណ ១៤០ ជើង ដោយបន្ថែមថា រថភ្លើងលឿនមួយក៏ផ្អាកសេវាកម្មនៅផ្នែកខ្លះនៃខេត្តយ៉ាម៉ាហ្គាតា ភាគខាងជើងដែរ។
លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលប្រហែលជាត្រូវពិចារណាក្នុងការប្រកាសស្ថានភាពអាសន្នប្រសិនបើចំនួនករណីកូវីដ១៩នៅតែបន្តកើនឡើង។
ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុនបានលុបចោលពិធីចូលឆ្នាំថ្មីប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២ ខែមករាដែលក្នុងនោះព្រះចៅអធិរាជណារូហ៊ីតូនិងសមាជិកគ្រួសារអធិរាជដទៃទៀតគ្រោងនឹងស្វាគមន៍ប្រជានុរាស្ត្រ។
នាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានជំរុញឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំថ្មីដោយស្ងាត់ស្ងៀម និង ចៀសវាងការដើរចេញក្រៅដែលមិនចាំបាច់ ចំពេលមានវិបត្តិទ្វេនេះ ៕
រថយ្តជាប់ក្នុងព្រិលទឹកកកនៅលើផ្លូវល្បឿនលឿននៅខេត្ត នីអ៊ិហ្កាតា ក្នុងពេលមានការធ្លាក់ព្រិលខ្លាំងកាលពីថ្ថៃ១៨ធ្នូ