ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និងសង្កាត់ប្ញស្សីកែវ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត និងនាំយកប័ណ្ណអាទិភាព ទទួលសេវាសុខភាព សាធារណៈ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ មកប្រគល់ជូនដល់ ប្រជាពលរដ្ឋក្រីក្រ ៥ គ្រួសារ នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
ក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ មកឧបត្ថម្ភដល់គ្រួសារទាំង ៥ ខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងបរិភោគ និងថវិកាមួយចំនួន៕/V.mara