ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ទ្រម
គុណសព្ទ
ដែលដុនដាប, ថយកម្លាំង, ថយរូប, ថយរាង (ដោយចាស់ជរាឬដោយធ្វើការធ្ងន់ហួសកម្លាំង ) ។
ប្រើជា កិ. ក៏បាន
វាទ្រមខ្លួនខ្លាំង, ខ្ញុំទ្រមខ្លាំងណាស់ ។
ទ្រមក់
កិរិយាវិសេសន៍
ដែលដំអក់, ទម្រន់, ខ្ជិលច្រអូស, សំកុក
មនុស្សទ្រមក់; កុំដេកទ្រមក់ ។
គុណសព្ទ
ដែលដំអក់, ទម្រន់, ខ្ជិលច្រអូស, សំកុក
មនុស្សទ្រមក់; កុំដេកទ្រមក់ ។
ទ្រមម
គុណសព្ទ
ដែលមានសាច់ពេញ
មុខទ្រមម, ថ្ពាល់ទ្រមម ។
ទ្រមល់
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ ។
ទ្រមាក
គុណសព្ទ
ធំកំប៉ាតទូលាយតែមិនគ្រមើម មិនគ្រហាញ
ថ្លោសទ្រមាកៗ (ទ្រមាកមាក ) ។