កសិករ ដាំដំឡូង​មី នៅ​ស្រុក​សណ្តាន់ ក៏​អរ​នឹង​ភាព​ងាយ​លក់ ផលដំណាំ​ក​សិ​-​ឧស្សាហ​កម្មនេះ​

​ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ កសិករ​ដាំដំឡូង​មី នៅ​ស្រុក​សណ្តាន់ ក៏​អរ​នឹង​ភាព​ងាយ​លក់ នៃ​ផលដំណាំ ក​សិ​-​ឧស្សាហ​កម្មនេះ នា​រដូវ​ប្រមូល​ផល ឆ្នាំ​២០២០ នេះ ពោលគឺ​ដូចជា កសិករ​នៅ​ស្រុក និង​ខេត្ត​ឯទៀត​ដែរ​។ មកទល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ប្រជាកសិករ ដាំដំឡូង​មី​មួយចំនួន នៅក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង​ធំ បាន​នឹង​កំពុង​ប្រញឹក ប្រមូល​ផលដំណាំ​ដំឡូង​មី បន្ទាប់ពី​ប្រមូល​ផល​ស្រូវ រដូវវស្សា​រួចមក​។​

​កសិករ​ទាំងនោះ បានអោយដឹងថាៈ ទិន្នផល និង​គុណភាព មើម​ដំ​ឡូ​វ​មី នា​ឆ្នាំនេះ បាន​សមស្រប​នឹង​ការរំពឹងទុក ហើយ​ទីផ្សារ​លក់ គឺ​នៅ​នឹង​ចម្ការ នៅ​នឹង​ផ្លូវ មិន​ឆ្ងាយ​ពី​ចម្ការ ដោយ​ឈ្មួញ​ក្នុងភូមិ ឃុំ និង​ក្រុមហ៊ុន​ក្នុងប្រទេស និង​ក្រុមហ៊ុន​បរទេស (​ប្រទេស​វៀតណាម​) បាន​ចុះមក​ជែង​គ្នា​ទិញ ដល់ទី​កន្លែង​តែម្ដង​។​

​កសិករ​ម្នាក់ បាន​និយាយថាៈ ” គេ​ក្នុងភូមិ និង​ខ្ញុំ មិន​សប្បាយចិត្ត​ម្តេច​បាន បើ​ការដាំ​ដំឡូង​មី ឆ្នាំនេះ (២០១៩-២០) បានល្អ មើម​ច្រើន ម្សៅ​ល្អ ហើយ​ងាយ​លក់ ដ្បិត​ឈ្មួញ និង​ក្រុមហ៊ុន គេ​ទិញ​មើមដំឡូង​ស្រស់​តែម្តង យើង​មិនចាំបាច់​ចិត​ហាល អោយ​ស្ងួត​ដូច​មុន​ឡើយ​។ ចឹ​ង ទោះ​តម្លៃ​លក់​រាង​ថោក មិន​ដូច​ការចង់បាន ក៏​ល្មម​ទទួលយក​ដែរ នា​សម័យ​កូ​វីដ​នេះ ” ។​

​នៅឯ​ក្នុង​ស្ដង់​ទិញ​ដំឡូង​ស្រស់​នានា គេ​សង្កេតឃើញថា ម្ចាស់​ស្តង់​អាច​ទិញ​ដំឡូង​ស្រស់ ក្នុង ១​ថ្ងៃៗ ពី ៨០ តោន ទៅ ១០០ តោន គិត​ម្លៃ​មើមដំឡូង​មី​ស្រស់ ថ្លៃ ៣៦០ រៀល​/​គ​ក្រ ដែល​កសិករ លក់​អោយទៅ​ម្ចាស់​ស្ដង់ ហើយ​ម្ចាស់​ស្ដង់ អាច​លក់​ចេញ​អោយ ក្រុមហ៊ុន​វៀតណាម ថ្លៃ ៣៧០ រៀល​/​គ​ក្រ ។​

​លោក ឡង់ គឺ​សឹង អភិបាលស្រុក​សណ្ដាន់ បានអោយដឹង នៅ​ថ្ងៃទី​៣១ ខែធ្នូ​នេះ​ថាៈ ក្នុងស្រុក​នេះ មាន​ស្ដង់​ទិញ​ដំឡូង​ស្រស់ មាន​ចំនួន ២៧ ស្តង់​/​កន្លែង​ ​ក្នុងនោះ មាននៅ​ឃុំ​សុចិត្រ ២​ស្តង់ ឃុំ​ទំរីង ១៣​ស្ដង់ ឃុំ​ង​ន ២​ស្ដង់ ឃុំ​សណ្តាន់ ៣​ស្ដង់ ឃុំ​មាន​រិ​ទ្ធិ ៧​ស្ដង់ ។ ចំណែក​ផ្ទៃដី​ចំការ​ដំឡូង​មី របស់​ប្រជាកសិករ មាន​ជាង ១ ម៉ឺន​ហិកតា ។ លោក​បាន​បន្តថាៈ តម្លៃ​មើមដំឡូង​មី ឆ្នាំនេះ ក៏​មិន​ហក់​ខ្ពស់ អី​ដែរ តែ​កសិករ ស្រួល​លក់ ព្រោះ​លក់​មើម​ស្រស់​៕/V​

កសិករ ដាំដំឡូង​មី នៅ​ស្រុក​សណ្តាន់ ក៏​អរ​នឹង​ភាព​ងាយ​លក់ ផលដំណាំ​ក​សិ​-​ឧស្សាហ​កម្មនេះ​

កសិករ ដាំដំឡូង​មី នៅ​ស្រុក​សណ្តាន់ ក៏​អរ​នឹង​ភាព​ងាយ​លក់ ផលដំណាំ​ក​សិ​-​ឧស្សាហ​កម្មនេះ​ កសិករ ដាំដំឡូង​មី នៅ​ស្រុក​សណ្តាន់ ក៏​អរ​នឹង​ភាព​ងាយ​លក់ ផលដំណាំ​ក​សិ​-​ឧស្សាហ​កម្មនេះ​

កសិករ ដាំដំឡូង​មី នៅ​ស្រុក​សណ្តាន់ ក៏​អរ​នឹង​ភាព​ងាយ​លក់ ផលដំណាំ​ក​សិ​-​ឧស្សាហ​កម្មនេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular