សែ​ល​កាត រៀបចំ​យុទ្ធនាការ ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២១

ដោយៈ ដេប៉ូ / ភ្នំពេញៈ ដោយ​ការឈាន​ចេញ ឆ្នាំ​ចាស់​ដ៏​លំបាក ផ្លាស់​ចូលឆ្នាំថ្មី ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ឱ្យដឹង នូវ​ការចាប់ផ្តើម​យុទ្ធនាការ​ថ្មី “​ប្រជាជាតិ​តែមួយ​” តាមរយៈ​គម្រោង​ផ្សព្វផ្សាយ តាម​ទូរទស្សន៍ ដ៏​ធំ​បំផុត​របស់ខ្លួន ដើម្បី​ចូលរួម​ទទួលស្គាល់ ក៏ដូចជា ស្ងើចសរសើរ ដល់​ភាពរឹងមាំ អំណត់​អត់ធ្មត់ និង​សាមគ្គីភាព របស់​បងប្អូន​ពលរ​ដ្ឋ​ខ្មែរ ស្រប​ពេលដែល ប្រទេស​កម្ពុជា​ទាំងមូល កំពុង​ទន្ទឹងរង់ចាំ ស្វាគមន៍​ឆ្នាំ​ថ្មី ដ៏​មាន​សេរី​សួស្តី ២០២១ ដែល​កំពុង​ឈាន មកដល់​នេះ​។​

​យុទ្ធនាការ​ផ្សព្វផ្សាយ ដែល​ត្រូវបាន​ថត​ឡើង នៅក្នុង​បរិវេណ នៃ​តំបន់​ប្រាសាទព្រះវិហារ​នេះ គ្រោង​នឹង​ចាក់ផ្សាយ នា​រាត្រី​នេះ (​ថ្ងៃទី​៣១ ខែធ្នូ​) នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ធំៗ ទាំងអស់ រួមមាន CTN, MYTV និង CNC និង​នៅតាម​បណ្តាញ​សង្គម របស់​ក្រុមហ៊ុន​សែ​ល​កាត​។​

សែ​ល​កាត រៀបចំ​យុទ្ធនាការ ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២១

​ខ្សែ​វីដេអូ​ខ្នាត​ធំ​នេះ ត្រូវបាន​ផលិតឡើង ដោយមាន​ការចូលរួម ពី​បងប្អូន​ខ្មែរ មកពី​គ្រប់​បណ្តា​រាជធានី​-​ខេត្ត មក​រួម​បង្ហាញ នូវ​វប្បធម៌​ដ៏ សម្បូរបែប និង​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ នៅក្នុង​ប្រទេស​កម្ពុជា​។ អមដោយ​ទេសភាព ដ៏​ស្រស់ត្រកាល នៃ​ប្រាសាទព្រះវិហារ ខ្សែ​វីដេអូ​នៃ​ប្រធានបទ “​ប្រជាជាតិ​តែមួយ​” ដែលមាន​រយៈពេល ២​នាទី​នេះ បាន​ស្តែង​ឱ្យឃើញ នូវ​ការគោរព និង​ការកោតសរសើរ ចំពោះ​ប្រជាជន​ខ្មែរ ដែល​ពួកគាត់ បាន​រួបរួម និង​ជួយ​គាំទ្រ​គ្នា ទៅវិញទៅមក នៅក្នុង​អំឡុង នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ​។​

​ក្រុមហ៊ុន​សែ​ល​កាត បាន​ចូលរួម​បង្កើត​គោល​គំនិត សម្រាប់​យុទ្ធនាការ​នេះ​ឡើង ជាមួយនឹង Hanuman Films ដែលជា​ផលិតកម្ម ខ្សែភាពយន្ត​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការដឹកនាំ ថត​សម្តែង ដោយ​អ្នកស្រី សូ​ថូ គូលី​កា ដែលជា​ផលិតករ ដ៏​ឆ្នើម​មួយរូប ធ្លាប់​ទទួលបាន​នូវ ពានរង្វាន់​ជាច្រើន នៅក្នុង​វិស័យ​មួយ​នេះ​។​

សែ​ល​កាត រៀបចំ​យុទ្ធនាការ ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២១

​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែង​អបអរសាទរ ដល់​ផលិតកម្ម Hanuman Films និង​សហការី​ទាំងអស់ ដែល​បាន​ចូលរួម ជួយ​ផលិត​ខ្សែ​វីដេអូ​នេះ​ឡើង ដោយ​លោក​បាន​ថ្លែងថាៈ នេះ​គឺជា​មធ្យោបាយ ដ៏​ល្អប្រសើរ​បំផុត ដើម្បី​បង្ហាញឱ្យឃើញ​ច្បាស់ នូវ​ការប្តេជ្ញាចិត្ត ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ការគាំទ្រ​របស់ ក្រុមហ៊ុន​សែ​ល​កាត ចំពោះ​បងប្អូន​ពលរដ្ឋ​ខ្មែរ ខណៈដែល​ឆ្នាំ ២០២០ បាន​ឈាន​ជិត មកដល់​ទីបញ្ចប់​។​

​សែ​ល​កាត គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ នៅលើ​ទីផ្សារ ដែល​បាន​ពាំនាំ​នូវ នវានុវត្តន៍​ជាច្រើន រាប់មិនអស់ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ កន្លងមកនេះ ហើយក៏​ជា​ក្រុមហ៊ុន ដែល​ទទួលបាន នូវ​ពានរង្វាន់​ជាតិ និង​អន្តរជាតិ​ជាង ៣០ លើ​ផ្នែក​បណ្តាញ 4G LTE និង​ប្រតិបត្តិការ​ប្រកបដោយ ឧត្តមភាព​ផងដែរ​៕/V

សែ​ល​កាត រៀបចំ​យុទ្ធនាការ ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២១

សែ​ល​កាត រៀបចំ​យុទ្ធនាការ ផ្សព្វផ្សាយ​ថ្មី “​ប្រជាជាតិ​តែមួយ​” ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular