ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបញ្ជាក់ពីការទទួលបានចំណែកទីផ្សារកាន់តែធំនៅឆ្នាំនេះស្របពេលសម្រេចបេសកកម្មជាយុទ្ធសាស្រ្តនាឆ្នាំ២០២០នេះដោយជោគជ័យទាក់ទងនឹងការជ្រើសរើសនិងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០ នាក់នៅទូទាំងប្រទេស (១៤ ខណ្ឌ និង ២៤ ខេត្ត)។

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ ជាពិសេសបង្កើតឱកាសការងារដល់ និសិ្សតទើបបញ្ចាប់ការសិក្សា។

ផ្តើមចេញដំបូងពីការរៀបចំវគ្គបណ្តុះបណ្តាលនៅភ្នំពេញកាលពីឆ្នាំខែកុម្ភៈឆ្នាំ២០​២០ ក្រុមហ៊ុន Century 21 Zillion Holding បានបន្តរៀបចំ​វគ្គបណ្តុះ​បណ្តាល​ដូចគ្នានេះជាបន្តបន្តាប់ទៅតាមបណ្តាខេត្តនានា ហើយគិតមកត្រឹមខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនបានសម្រេចការរៀបចំវគ្គបណ្តុះបណ្តាលជុំទី១ បានទូទាំងប្រទេស (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត) នៅប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះបានទទួលការចូលរួមដោយផ្ទាល់ពីអ្នកចាប់អារម្មណ៍អាជីពក្នុងវិស័យអចលទ្រព្យរាប់ពាន់នាក់ហើយគិតមកទល់ពេលនេះមានអ្នកចុះឈ្មោះក្លាយខ្លួនជាអ្នកឯកទេសដីធ្លីជាមួយក្រុមហ៊ុរាប់រយនាក់ហើយ ក្នុងចំណោម​ចំនួន​សរុប ៣៨០០ នាក់។

បន្ទាប់ពីការសម្រេចបានជុំទី១ដោយជោគជ័យក្រុមហ៊ុនCentury 21 Zillion Holding នឹងបន្តរៀបចំយុទ្ធនាការយុទ្ធសាស្រ្តសំខាន់ៗផ្សេង ទៀតនៅឆ្នាំ ២០២១ នេះក្នុងគោលដៅបង្កើនធនធានមនុស្សក្នុងវិស័យអចលនទ្រព្យនិងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះកាន់តែល្អប្រសើរ៕Ph