ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុនផលិតទូរស័ព្ទ Android មួយទៀតហើយនឹងដកឆ្នាំងសាកចេញពីប្រអប់លក់រាយរបស់ខ្លួន។
លោក ឡី ជុន នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបញ្ជាក់នៅក្នុងផុសរបស់គាត់នៅលើ Weibo ថាទូរស័ព្ទ Mi 11 ដែលនឹងចេញនៅពេលខាងមុខនេះ នឹងមិនភ្ជាប់មកជាមួយឆ្នាំងសាកទេ។ ស្រដៀងនឹងក្រុមហ៊ុនAppleដែរ ក្រុមហ៊ុន Xiaomi បានលើកឡើងពីកង្វល់អំពីបរិស្ថានជាហេតុផល ដែលមិនរាប់បញ្ចូលឆ្នាំងសាក។
ក្រុមហ៊ុន Xiaomi បានចម្អកឱ្យក្រុមហ៊ុន Apple កាលពីពីរខែមុននៅលើបណ្តាញសង្គមដោយលើកឡើងថា ខ្លួននឹងមិនដកអ្វីមួយចេញពីប្រអប់ទូរស័ព្ទ Mi 10T Pro នោះទេ។ ឥឡូវនេះក្រុមហ៊ុនចិននេះក៏យកស្ទីលតាមក្រុមហ៊ុនអាម៉េរិកដែរ។
ក្រុមហ៊ុន Samsung ក៏មានពាក្យចចាមអារ៉ាមថានឹងដកឆ្នាំងសាកចេញពីទូរស័ព្ទស៊េរីខ្ពស់របស់ខ្លួននៅខែមករាឆ្នាំ២០២១ផងដែរ។ ការផ្សាយពាណិជ្ជកម្មតាមបណ្តាសង្គមរបស់ខ្លួនដែលអួតអាងថាឧបករណ៍ Galaxy ផ្តល់នូវអ្វីដែលអតិថិជនកំពុងស្វែងរកនោះ ត្រូវបានលុបចោលអស់រលីង៕
ទូរស័ព្ទ Mi 11 នឹងមិនមានឆ្នាំងសាកមកជាមួយទេ