ប្រែសម្រួល : កញ្ញាដាលីស ៖ ពិភពលោកចាប់ផ្តើមឆ្នាំថ្មីជាមួយការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងតឹងរ៉ឹងជាហេតុធ្វើឱ្យការអបអរសាទរមានសភាពស្ងាត់ស្ងៀមចំពោះមនុស្សរាប់ពាន់លាននាក់ ដែលចង់និយាយលាឆ្នាំ ២០២០ ដែលញាំញីដោយវីរុស។
បន្ទាប់ពីរយៈពេលយ៉ាប់យ៉ឺនពេញមួយឆ្នាំ ដែលមានមនុស្សយ៉ាងតិច១,៧ លាននាក់ស្លាប់ដោយសារកូវីដ១៩រលកថ្មីនៃវីរុសកូរ៉ូណាបានបង្កឱ្យមានការបិទខេត្តក្រុងសាជាថ្មីនិងបង្ខំមនុស្សភាគច្រើនអង្គុយមើលព្រឹត្តិការណ៍បិទឆ្នាំ ២០២០ ពីសាឡុង។
ការរង់ចាំយ៉ាងអន្ទះសារនៅវិនាទីដំបូងនៃឆ្នាំ ២០២១ បានចូលមកដល់មុនគេនៅតំបន់ប៉ាស៊ីហ្វិកគឺកោះគីរីបាទីនិងកោះសាម៉ៅចាប់ពីម៉ោង ១០:០០ នៃម៉ោងសកលជាមួយកោះហៅលែននិងកោះបេកឃើដែលគ្មានមនុស្សរស់នៅ គឺយឺតជាងគេ ២៦ ម៉ោងទើបដល់ម៉ោងឆ្លងឆ្នាំ។
នូវែលសេឡង់ ដែលទទួលបានការសរសើរចំពោះការគ្រប់គ្រងមេរោគឆ្លងបានល្អនោះ មានមនុស្សយ៉ាងច្រើនកុះករប្រមូលផ្តុំគ្នានៅទីក្រុងអកលែនដើម្បីមើលកាំជ្រួច។
ទោះបីជានៅតែបិទព្រំដែនអន្តរជាតិក៏ដោយ ក៏ប៉ុន្តែករណីកូវីដសូន្យរាប់ខែនៅក្នុងសហគមន៍បានធ្វើឱ្យជីវិតនៅនូវែលសេឡង់វិលត្រឡប់មករកភាពធម្មតាវិញ។
នៅទីក្រុងធំបំផុតរបស់អូស្ត្រាលីគឺស៊ីដនី កាំជ្រួចបានបំភ្លឺកំពង់ផែគួរឱ្យស្ញប់ស្ញែងជាមួយនឹងការបង្ហាញទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៅម៉ោង ១៣:០០ ម៉ោងសកលប៉ុន្តែមានអ្នកទស្សនាតិចតួចប៉ុណ្ណោះ ព្រោះផែនការអនុញ្ញាតឱ្យមនុស្សច្រើនចូលមើលត្រូវលុបចោល ដោយសារផ្ទុះចង្កោមតូចៗនៃវីរុសកូរ៉ូណា៕
បាញ់កាំជ្រួចនៅក្រុងកេហ្សុន របស់ហ្វីលីពីន នៅយប់ឈានចូលថ្ងៃ០១មករា ២០២១
ផ្សារcentralwOrldនៅកណ្តាលក្រុងបាងកក យប់ឈានចូលថ្ងៃ១មករា
កាំជ្រួចផ្ទុះនៅលើស្ពាននិងរោងមហោស្របនៅក្រុងស៊ីដនី អូស្រ្តាលី ដើម្បីអបអរឆ្នាំថ្មី
មនុស្សពាក់ម៉ាស់មុខចូលរួមអបអរឆ្នាំថ្មីនៅក្រុងតៃប៉ិះ កោះតៃវ៉ាន់
ប្រជាជនជប៉ុននាំគ្នាបន់ស្រន់នៅទីសក្ការKanda Myojinក្នុងពេលចូលឆ្នាំថ្មី នៅក្រុងតូក្យូ
ប្រជាជនចិននាំគ្នាព្រលែងប៉ោងប៉ោងក្នុងអំឡុងពេលអបអរឆ្នាំថ្មីនៅក្រុង វូហាន ខេត្ត ហ៊ូប៉ី
នៅកំពង់ផែ Victoria Harbourនៅហុងកុង
ជួបជុំអបអរឆ្នាំថ្មីនៅក្រុងហាណូយ ដោយមិនខ្លាចកូវីដ១០ នៅយប់ឈានចូលថ្ងៃ១មករា