Home ហោរាសាស្ត្រ ហោរាសាស្ត្រ ប...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​សុក្រ ទី​០១ ខែមករា ឆ្នាំ​២០២១

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២១​ហើយ ហេតុនេះ​លោកអ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជីវិត​ថ្មី​ដែល​ល្អប្រសើរ​ជាង​ឆ្នាំកន្លងមក​។​ត្រូវមាន​ភាព​ឧស្សាហ៍​ព្យាយាម អត់ធ្មត់​ការងារ​និង​ពិសេស​ប្រើ​បញ្ញា​ជា​អាវុធ​,​ប្រយុទ្ធ​ជាមួយ​ការងារ​ទើប​ភាពជោគជ័យ​នៅ​មិន​ឆ្ងាយ​ពី​លោកអ្នក​ឡើយ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ចំ​ថ្ងៃ​ឆ្លង​ចូលឆ្នាំ​សាកល​ទី​១​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ងាយ​ទទួលរង​ប៉ះទង្គិច​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រ​ទាំ​ប្រទើស​មិន​ស្ទើរ​ឡើយ​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​សាំ​ញាំ​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គឺជា​ថ្ងៃទី​១​នៃ​ឆ្នាំ​២០២១ ដែលជា​ឆ្នាំ​សាកលលោក​អ្នកមាន​សិរី​មង្គល​គួរសម ហេតុនេះ​ទោះ​ទៅ​ទីណា​មានតែ​សេចក្តី​រីករាយ​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ច្រើន​ឡើយ​។​បើ​លោកអ្នក​មិនទាន់មាន​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​។
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​សាកល ហេតុនេះ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​នៅក្នុង​ផ្នត់គំនិត​ថ្មី ធ្វើ​អ្វីៗ​ដែល​ជឿនលឿន​ជាង​នេះ ចេះ​បើ​ចិត្ត​ឱ្យ​ទូលាយ​មិនត្រូវ​ខ្វាយខ្វល់​នឹង​រឿង​រាវ​ដែល​កន្លងមក​ផុត​នោះឡើយ​។​លោកអ្នក​ត្រូវ​ទម្លាក់​បញ្ហា​មិនល្អ​ចោល ហើយ​ចាប់ផ្តើម​អ្វីដែល​ថ្មី​និង​ល្អប្រសើរ​ឡើងវិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ដួង​រាសី​ថ្ងៃ​មាន​កម្រិត​ត្រឹម​មធ្យម ហេតុនេះ​ការ ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​ជួប​បញ្ហា​រអាក់រអួល ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ប្រសើរ ៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ហើយ លោកអ្នក​លោកអ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជីវិត​ថ្មី​ដែល​ល្អប្រសើរ​ជាង​ឆ្នាំកន្លងមក​។​ត្រូវមាន​ភាព​ឧស្សាហ៍​ព្យាយាម​អត់ធ្មត់​ការងារ​និង​ពិសេស​បើ​ឃើញថា​ការងារ​ចាស់​មិនល្អ​អាចមាន​ឱកាស​ផ្លាស់ប្តូរ​ថ្មី​ក៏​ប្រសើរ​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​ផង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី ហើយ​ថ្ងៃនេះ​ដួង​រាសី​ថ្ងៃ​របស់លោក​អ្នក​ក៏​ល្អប្រសើរ​គឺ​ឡើង​ខ្ពស់ត្រដែត​តែម្តង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​ហើយ​បញ្ហា​ប្រាក់កាស​ពុំ​សូវ​ចោទ​ធំដុំ​ទៀតឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​មិន​គាប់ប្រសើរ​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ហើយក៏​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​២០២១​ដែរ ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​មាន​ភាព​សុខកាយ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​ទៅមុខ​ជានិច្ច​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​សេះ​នៅក្នុង​ថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​សាកល ហេតុនេះ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​នៅក្នុង​ផ្នត់គំនិត​ថ្មី ធ្វើ​អ្វី​ល្អ​និង​ជឿនលឿន​ជាង​នេះ ចេះ​បើ​ចិត្ត​ឱ្យ​ទូលាយ​មិនត្រូវ​ខ្វាយខ្វល់​នឹង​រឿង​រាវ​ដែល​កន្លងផុត​នោះឡើយ​។​លោកអ្នក​ត្រូវ​ទម្លាក់​បញ្ហា​មិនល្អ​ចោល​ហើយ​ចាប់ផ្តើម​អ្វីដែល​ថ្មី​និង​ល្អប្រសើរ​ឡើងវិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​ផង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បាន​ឆ្លង​ឆ្នាំ​ថ្មី​ហើយ លោកអ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជីវិត​ថ្មី​ដែល​ល្អប្រសើរ​ជាង​ឆ្នាំកន្លងមក​។​ត្រូវមាន​ភាព​ឧស្សាហ៍​ព្យាយាម អត់ធ្មត់​ការងារ​។​ត្រូវ​ចេះ​វាងវៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​និង​ពិសេស​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ជាង​នេះ​កាន់តែ​ប្រសើរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​
​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២១​ហើយ ហេតុនេះ​លោកអ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជីវិត​ថ្មី​ដែល​ល្អប្រសើរ​ជាង​ឆ្នាំកន្លងមក​។​ត្រូវមាន​ភាព​ឧស្សាហ៍​ព្យាយាម​អត់ធ្មត់​ការងារ​ឱ្យបាន​ច្រើន​ទើប​ជីវិត​នឹង​ប្រសើរ​ជាង​នេះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​យាយី​ច្រើន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ហើយក៏​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​២០២១​ដែរ ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​មាន​ភាព​សុខកាយ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ហើយ​លោកអ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជីវិត​ថ្មី​ដែល​ល្អប្រសើរ​ជាង​ឆ្នាំកន្លងមក​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​បាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​សាកល ហេតុនេះ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​នៅក្នុង​ផ្នត់គំនិត​ថ្មី ធ្វើ​អ្វីៗ​ដែល​ជឿនលឿន​ជាង​នេះ​ចេះ​បើ​ចិត្ត​ឱ្យ​ទូលាយ​មិនត្រូវ​ខ្វាយខ្វល់​នឹង​រឿង​រាវ​ដែល​កន្លងមក​ផុត​នោះឡើយ​។​លោកអ្នក​ត្រូវ​ទម្លាក់​បញ្ហា​មិនល្អ​ចោល ហើយ​ចាប់ផ្តើម​អ្វីដែល​ថ្មី​និង​ល្អប្រសើរ​ឡើងវិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular