Home ព័ត៌មានជាតិ សន្តិសុខ អ្នកបើក​រ៉ឺម៉...

អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ដោយសារ​រថយន្ត​កុង​តឺន័​របុក​ហើយ​កិន​ក្បាល​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​:បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បើក​រ៉ឺម៉ក​ចេញពី​កា​រ៉ា​ស​សាំង​បម្រុង​បត់​ឆ្វេង​ក៏ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ទៅ​ប៉ះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​កិន​ពី​ខាងលើ​ក្បាល​បែក​ខួរ​ស្លាប់​ភ្លាមៗ​។ ចំណែកឯ​ម្ចាស់​រថយន្ត​កុងតឺន័រ​បើក​បន្ត​ទៅមុខ​រត់គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​១០ និង ៣០ នាទី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​ស្លាប់​មានឈ្មោះ ភឹ​ន ដា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ជាង​ពិតាន បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រ៉ឺម៉ក​មួយគ្រឿង​មិនមាន​ផ្លាកលេខ ធ្វើដំណើរ​ចេញពី​កា​រ៉ា​ស​សាំង TOTAL បត់​ឆ្វេង​តាម​បណ្តោយ​ផ្លូវ​៣៧១​ប្រុង​ទៅផ្ទះ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​មក​ប៉ះ​នឹង​រ៉ឺម៉ក​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​រួច​កិន​ចំក្បាល​បែក​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​នគរបាល​ចរាច​រណ៍​ខណ្ឌមានជ័យ ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​រថយន្ត​បង្ក​សមត្ថកិច្ច និង​ស្រាវជ្រាវ​ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular