ដោយ: ជា សីហ:ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅព្រឹកព្រលឹមថ្ងៃទី 1 ខែមករាឆ្នាំ 2021 បានផ្ដល់នូវបច្ចុប្បន្នភាពនៃវិស័យស្រូវអង្ករកម្ពុជាកាលពីឆ្នាំ 2020 កន្លងទៅ។
លោកបានធ្វើការផ្សព្វផ្សាយជាសាធារណៈនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា លទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ២០២០ មានដូចតទៅ:
១. ផលិតផលសរុប និងស្ថានភាពស្បៀង៖ កម្ពុជាបានសម្រេចធ្វើការដាំដុះស្រូវលើផ្ទៃដីដាំដុះ ចំនួន ៣ .៤០៤. ១៣១ ហិកតា ហើយ ផ្ទៃដីប្រមូលផល ចំនួន ៣ .២៦៨ .៩៦៨ ហិកតាដោយទទួលបានទិន្នផលមធ្យម ចំនួន ៣,៣៤៥ តោន/ហិកតា សរុបទិន្នផលទទួលបានគឺ ចំនួន ១០. ៩៣៥. ៦១៨ តោនខណ:ដែលអតិរេកស្បៀងសរុប គិតជាស្រូវ ចំនួន ៥. ៩២២ .១៣៨ តោនហើយបើគិតជាអង្ករគឺមាន ចំនួន ៣. ៧៩០ .១៦៨ តោន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា តម្លៃផលិតផលសរុបស្រូវនិងអង្ករ មានតម្លៃចំនួន ៣. ៨២៣ .៤៣៤. ០៨០ ដុល្លារអាមេរិក ដោយនៅក្នុងនោះ ការនាំចេញអង្ករសរុប ចំនួន ៦៩០. ៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩។
លោក រដ្ឋមន្ត្រីបានបន្តថា តម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨ .៨៤៦. ៦២០ ដុល្លារអាមេរិក។
លោកបានបន្តទៀតថា ក្រៅពីអង្ករ បរិមាណនៃការនាំចេញស្រូវសរុបមាន ចំនួន២. ៨៩៣. ៩៥១ តោនមាន តម្លៃសរុបប្រមាណជា ចំនួន ៧២៣. ៤៨៧. ៧៥០ លានដុល្លារអាមេរិក។
គោលដៅនៃការនាំចេញ ចំនួន ៦០ ប្រទេស ។ ប្រទេសចិន ចំនួន ២៨៩. ៤៣៩ តោន ស្មើនឹង ៤១,៩០% នៃការនាំចេញអង្ករសរុប ។ សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ .៧៩១ តោន ស្មើនឹង ២៩,៥០% នៃការនាំចេញអង្ករសរុប។ បណ្តាប្រទេសអាស៊ន(៦ប្រទេស) ចំនួន ៨៦ .៨៩៩ តោន ស្មើនឹង ១២,៥៨% នៃការនាំចេញអង្ករសរុប៕\PC