Home ព័ត៌មានអន្តរជាតិ លោក​ស៊ី​សាទរ​...

លោក​ស៊ី​សាទរ​កំណើន​សេដ្ឋកិច្ច​ចិន​ត្បិត​មាន​វិបត្តិកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ភីង​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ចូល​ឆ្នាំ​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ធ្នូ​ថ​ចិន​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​របស់​ខ្លួន​និង​លុបបំបាត់​ភាពក្រីក្រ​នៅតាម​ជនបទ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ​ទោះបីជា​មាន​ការរីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​ក៏ដោយ​។​

​លោក​ស៊ី​បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ប្រទេស​ជាតិ​ថា ចិន​គឺ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទីមួយ​នៅ​ឆ្នាំ ២០២០ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​រំពឹង​លើសពី ១០០ លាន​លាន​យ័ន (​ជិត ១៤ លាន​លាន​ដុល្លារ​) សម្រាប់​ឆ្នាំ​២០២០​។

​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍​កាលពី​ខែ​តុលា​ថា​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ទី ២ លើ​ពិភពលោក​នឹង​មាន​កំណើន ១,៩ ភាគរយ​ក្នុង​ឆ្នាំ ២០២០​ដែល​ជា​ការធ្លាក់ចុះ​​យ៉ាងខ្លាំង​ពី​កំណើន ៦,១ ភាគរយ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១៩ ហើយ​បន្ទាប់មក​នឹង​កើនឡើង ៨,២ ភាគរយ​ក្នុង​ឆ្នាំ ២០២១ ។​

​កំណើន​របស់​ចិន​ត្រូវ​បាន​ប្រៀបធៀប​នឹង​ការព្យាករណ៍​របស់ IMF សម្រាប់​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក ៤,៤ ភាគរយ​ក្នុង​ឆ្នាំ ២០២០​ដែល​ជា​ការធ្លាក់​ចុះ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​មហា​វិបត្តិ​សេដ្ឋកិច្ច​​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៣០ ។​

​ចិន​បាន​បញ្ចប់​ការចម្លង​របស់​វីរុស​កូរ៉ូណា​ក្នុងស្រុក​បាន​យ៉ាងច្រើន​ប៉ុន្តែ​សុន្ទរកថា​របស់​លោក​ស៊ី​បាន​ធ្វើ​ឡើងខណៈ​រដ្ឋាភិបាល​កំពុង​បញ្ជា​ឱ្យ​មាន​វិធានការ​បន្ថែម​ដើម្បី​ការពារ​កុំ​ឱ្យ​ផ្ទុះ​វីរុសេ​ឡើងវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​

​ចិន​កំពុង​លើកទឹកចិត្ត​ដល់​ពលករ​ចំណាកស្រុក​រាប់​សិប​លាន​នាក់​កុំ​ឱ្យ​ធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​ខែ​កុម្ភៈ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ដែល​រំខាន​ដល់​ការជួបជុំ​ក្រុមគ្រួសារ​ដ៏​សំខាន់​បំផុត​ប្រចាំឆ្នាំ​។

​សាលារៀន​នៅ​ទូទាំង​ប្រទេស​ក៏​គ្រោង​នឹង​ចាប់ផ្តើម​ឈប់​ចូល​ឆ្នាំ​ថ្មី​មុន​មួយ​សប្តាហ៍​ផងដែរ​ហើយ​ភ្ញៀវទេសចរ​ត្រូវបាន​ប្រាប់​មិន​ឱ្យ​ទៅ​ទស្សនា​ទីក្រុង​ប៉េកាំង​ក្នុងឱកាស​ចូល​ឆ្នាំ​ចិន​៕

​លោក​ស៊ី​ថ្លែង​សាទរ​កំណើនសេដ្ឋកិច្ច​ចិន​អំឡុង​វិបត្តិកូ​វីដ​១៩​ក្នុង​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular