ដោយ:សុខុម/ស្ទឹងត្រែង:មួយគ្រួសារចាកចេញពីស្រុកកំណើតខេត្តកំពង់ចាមមកធ្វើចម្ការដំឡូងនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ឪពុកម្តាយបានទុកកូនតូចៗឲ្យនៅផ្ទះ។អនិច្ចាពួកគេបានចុះទៅដាក់សន្ទូចនៅទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់អស់បីនាក់។ករណីនេះកើតឡើងនៅចំណុចត្រពាំងលាវក្នុងភូមិវាលពោធិ៍ឃុំអន្លង់ភេស្រុកថាឡាបរិវ៉ាត់កាលពីម៉ោង៦យប់ថ្ងៃទី៣១ ខែ ឆ្នូ ឆ្នាំ២០២០។
ប្រភពនគរបាលបានប្រាប់ឲ្យថាក្មេងប្រុសបីនាក់បានលង់ទឹកស្លាប់ក្នុងនោះ១-ឈ្មោះ កែវ រ៉ាវុធ អាយុ ១០ ឆ្នាំ មានស្រុកកំណើត ភូមិសែនចំរើន ឃុំសេដា ស្រុកតំបែរ ខេត្តកំពង់ចាម។២-ឈ្មោះ សុខា ពិសិដ្ឋ អាយុ ១៣ ឆ្នាំ មានស្រុកកំណើត ភូមិ សង្គមមានជ័យ ឃុំទួលស្នួល ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាមនិង៣-ឈ្មោះ សុខា ពិសាល អាយុ ៨ ឆ្នាំ មានស្រុកកំណើត ភូមិ សង្គមមានជ័យ ឃុំ ទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។
បើតាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះថាទើបនឹងមកពីស្រុកកំណើតបានចំនួន៤ថ្ងៃតាមឪពុកម្ដាយមកធ្វើចម្ការដំឡុងនៅភូមិឃុំកើតហេតុខាងលើ។ឪពុកម្ដាយទៅធ្វើការដោយទុកពួកគេឲ្យនៅចាំផ្ទះ។ក្មេងៗក(នាំគ្នាទៅដាក់សន្ទូចត្រីនៅកន្លែងកើតហេតុហើយលង់ទឹកក៏ជួយគ្នាបណ្ដាលឱ្យលង់ស្លាប់ទាំងបីនាក់៕សរន