ដោយ:អង្គរតូច/សៀមរាបៈមន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថានៅថ្ងៃឆ្លងឆ្នាំ្មថ្មី ឆ្នាំសកលមាន ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកកម្សាន្តប្រមាណ ២៥.២០៤នាក់។បើធៀបនឹងឆ្នាំទៅមិញ មានការថយចុះប្រមាណ ជាង៨៥,៥៧ភាគរយ។
របាយការណ៍បង្ហាញទៀតថា ក្នុងចំនួននេះមានទេសចរបរទេសមានចំនួន ២០៤ នាក់ មានការថយចុះ ៩៨,៧៦ភាគរយនិងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៥.០០០ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាចំនួនប្រមាណ ២៧ ម៉ឺននាក់ ។ ក្នុងនោះអ្នកទៅទស្សនាតំបន់អង្គរមានប្រមាណ ២០.០០០ នាក់ ទស្សនាតាមតំបន់សហគមន៍ទេសចរណ៍ និងភ្នំគូលែនចំនួនប្រមាណ ៥.០០០ នាក់៕សរន