គ្រប់​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ជា​កន្លែង​ឆ្លង​ឆ្នាំ​សកល​ក្នុង​បរិយាកាស​ល្អ​

ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​គ្រប់​ឆ្នេរ​សាធារណៈ ជា​កន្លែង​ហូបចុក​របស់​ប្រជាពលរដ្ឋ​មកលេង ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​(២០២០-២០២១) ដោយមាន​កា​ជួយ រៀបចំ ស​ម្រួ ល​សណ្តាប់ធ្នាប់​សន្តិសុខ អនាម័យ​ពី​រដ្ឋ បាលខេត្ត​ដើម្បី​បង្កលក្ខណៈ​ជូន​បង ប្អូន​កម្សាន្ត​សប្បាយ តែ​អ្វីដែល​អភិបាលខេត្ត​នេះ​សំណូមពរ​វិញ​នោះ គឺ​សូម​បង ប្អូន​ជួយប្រមូល​និង​វេច​ខ្ចប់​សំរាម​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ចាកចេញ​។​

លោក​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ ទី​០១​ខែមករា​ឆ្នាំ​២០២១​ថា គ្រប់​ឆ្នេរ​សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ សកល​នេះ​មាន​បងប្អូន​អង្គុយលេង​ពេញ​ទាំងអស់​។ គ្រប់​ឆ្នេរ​និង​ពយ​សាធារណៈ ប្រវែង​ជាង​១០​គីឡូម៉ែត្រ​បានក្លាយ​ជា​កន្លែង​អង្គុយលេង​កម្សាន្ត​សប្បាយ​ហូបចុក​របស់ បងប្អូន​មកពី​គ្រប់ទិសទី​យ៉ាងច្រើន​កុះករ​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​កងកម្លាំង​សន្តិសុខ សណ្តាប់ធ្នាប់ អ​នា ម័​យ​របស់​រដ្ឋបាលខេត្ត​ក្រុង ត្រូវបាន​បញ្ចេញ​ឱ្យទៅ​ទទួលខុសត្រូវ​នៅតាម​គោល ដៅ​របស់ខ្លួន​នីមួយៗ​។ បញ្ហា​សន្តិសុខ​នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​មិនមាន​អ្វី​កើតឡើង ទេ ឯ​បញ្ហា​សណ្តាប់ធ្នាប់​ក៏​ល្អ​ដែរ ដោយ​សារបាន​បងប្អូន​កងកម្លាំង​ជួយ​រៀប ចំ សម្រួល​ចរាចរ​និង​កន្លែង​ចត​យានយន្ត​។​

ចំណែក​បញ្ហា​សំរាម​វិញ​លោក​គួច​ចំរើន​និយាយថា​មាន​ភ្នាក់ងារ​ទទួលខុស ត្រូវ​ចាំ​សម្អាត​តាម​គោលដៅ​រៀងខ្លួន តែ​ជា​លទ្ធផល​យ៉ាងណា​នោះ​មិនទាន់​វាយ តម្លៃ​បានទេ ព្រោះ​ពេលយប់​និង​ម្យ៉ាង​ភ្ញៀវ​មកលេង​នៅតាម​ពយ​និង​ឆ្នេរ​មាន​ចំ នួន​ច្រើន អ្វីដែល​រដ្ឋបាលខេត្ត​សំណូមពរ​គឺ​សូម​បងប្អូន​ដែល​អង្គុយលេង​និង ហូប ចុក នៅតាម​ឆ្នេរ​សាធារណៈ សូមជួយ​វេច​ខ្ចប់​និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹម ត្រូវ ងាយ បងប្អូន​ភ្នាក់ងារ​ប្រមូល​ដឹកជញ្ជូន​ចេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular