ដោយៈ សរិទ្ធ / កណ្តាលៈ កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាប់ ក្នុងភោជនីយដ្ឋាន «ហេង ហេង» ក្រោយប្តីប្រពន្ធមួយគូ បានផ្ទុះជម្លោះនឹងគ្នា ។ ភោជនីយដ្ឋាន «ហេង ហេង» មានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវ ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាៈ ករណីផ្ទុះអាវុធនេះ ផ្តើមឡើងដោយជម្លោះ រវាងប្តីប្រពន្ធ ធ្វើអោយជនសង្ស័យ ឈានដល់ការផ្ទុះអាវុធនេះឡើង តែម្តង ។
ជាមួយគ្នានេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ និងបានបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។ ចំណែក ភោជនីយដ្ឋាន «ហេង ហេង» ត្រូវបានសមត្ថកិច្ច សម្រេចបិទជាបណ្តោះអាសន្ន ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់ បន្ថែមបានទេ ដោយសារលោកប្រាប់ថា កំពុងជាប់ប្រជុំ ។
តាមប្រភពព័ត៌មាន គួរអោយទុកចិត្តមួយ បានអះអាងប្រាប់ថាៈ ជនបង្ក គឺជាតៃកុងឡានថ្នាក់ដឹកនាំមួយរូប ដែលពេលនេះ កំពុងមានអ្នករត់ការ ដើម្បីបញ្ចប់រឿង ៕V
ផ្ទុះអាវុធក្នុងភោជនីយដ្ឋាន «ហេង ហេង» នៅក្រុងតាខ្មៅ
ផ្ទុះអាវុធក្នុងភោជនីយដ្ឋាន «ហេង ហេង» នៅក្រុងតាខ្មៅ
ផ្ទុះអាវុធក្នុងភោជនីយដ្ឋាន «ហេង ហេង» នៅក្រុងតាខ្មៅ
ផ្ទុះអាវុធក្នុងភោជនីយដ្ឋាន «ហេង ហេង» នៅក្រុងតាខ្មៅ