ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ដើម្បីរំដោះជំនន់ទឹកភ្លៀង កុំឱ្យលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែ ល្អប្រសើរឡើង អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាល បានយកចិត្តទុកដាក់ ខ្លាំងណាស់ ដោយនៅក្នុងឆ្នាំ២០២០ នេះ បានកសាងនូវបណ្តាញលូថ្មីធំៗ ការជីកស្តារប្រឡាយ ឱ្យបានជ្រៅ និងធំជាងមុន ជាមួយនឹងការកសាង អភិវឌ្ឍន៍ ស្ថានីយបូបទឹក អោយមានកម្លាំងខ្លាំងក្លាជាងមុន ហើយជាទិសដៅ នៅឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងស្តារប្រឡាយ ១២ ខ្សែ បន្ថែមទៀត ក្នុងចំណោមប្រឡាយ៣៧ ខ្សែ ដែលត្រូវស្តារឡើងវិញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ នៅឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ បំពាក់ម៉ាស៊ីនបូមទឹកថ្មី មួយគ្រឿង ទំហំ១ម៉ែត្រកន្លះ ១គ្រឿង និងទំហំ១ម៉ែត្រ២តឹក ចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹក ឱ្យកាន់តែធំ និងជីកបុកស៊ីផាយ អមសងខាងប្រឡាយ នៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីពន្លឿនការបូមទឹក ឱ្យបានលឿន បញ្ចៀសនូវការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀត នៃខណ្ឌពោធិ៍សែនជ័យ ដោយការងារនេះ នឹងចាប់ផ្តើមអភិវឌ្ឍន៍ស្ថានីយ ចាប់ពីដើមរដូវប្រាំង ឆ្នាំ២០២១ នេះតទៅ។
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
អាជ្ញាធររាជធានីភ្នំពេញ បានជីកស្តារប្រឡាយ អូរខ្សាច់ ដែលមានប្រវែង ១៨ គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូល ទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹក កុំអោយលិចលង់ នៅផ្លូវជាតិលេខ៤ និងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ពង្រីក ស្ថានីយបូមទឹកទួលសំពៅ ដែលសមត្ថភាព បូមទឹកបន្ថែម ចំនួន១២ម៉ែត្រគូប ក្នុងមួយនាទី ដែលបំពង់ម៉ូទ័រថ្មី ចំនួន ៤ គ្រឿង ទំហំ១ម៉ែត្រ ។ ស្ថានីយថ្មីនេះ នឹងមានសមត្ថភាពបូមទឹក សរុបចំនួន ១៧ ម៉ែត្រគូប ក្នុងមួយវិនាទី សម្រាប់ដោះស្រាយ បញ្ហាទឹកលិច នៅតំបន់ភូមិសាស្ត្រ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៏សែនជ័យ និងខណ្ឌកំបូល។ ការពង្រីកទំនប់សណ្តស្ទឹងព្រែកត្នោត ឱ្យធំជាងមុន ពង្រីកកុំឱ្យមានរន្ធនាគ ការលើកកម្ពស់ ទំនប់សណ្តស្ទឹង ឱ្យខ្ពស់ជាងមុន ។
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅក្នុងខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ ក្រុមការងារអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោយពីមានការណែនាំ ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើការស្ដារលូ ចំនួន២០ខ្សែ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបើកមុខទឹករំដោះទឹកភ្លៀង ឲ្យបានល្អប្រសើរ ជៀសវាងនូវការលិចលង់ លំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះ មានខណ្ឌចំនួន៥ នៅកណ្ដាលក្រុង និងខណ្ឌ៣ទៀត នៅជាយក្រុង គឺខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
ក្រុមការងារជំនាញ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ចេញគ្រឿងចក្រជាច្រើនគ្រឿង ស្តារប្រឡាយ អោយបានជ្រៅ នៅអមសងខាងផ្លូវជាតិលេខ៤ ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហម។ ការជីកកាយប្រឡាយ អមវិថីឈ្នះៗ ចំនួន៣៧ទីតាំង នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ទំលាក់ទៅបឹងតម៉ោក។
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបន្តឲ្យដឹងទៀតថាៈ ក្រោយពីមានការស្ថាបនា ការដាក់បណ្ដាញធំៗ ទំហំ ១ម៉ែត្រ; ១ម៉ែត្រកន្លះ; ២ម៉ែត្រ; ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺន គីឡូម៉ែត្រ និងការស្ថាបនាស្ថានីយ៍បូមទឹក ជាមួយនឹងការបន្ថែម នូវម៉ាស៊ីនបូមទឹក នៅតាមបណ្ដាស្ថានីយ៍ សំខាន់ៗមួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញ លែងមានការលិចលង់ទៀត ។ ក្រៅពីនេះ អង្គការចៃកាជប៉ុន ក៏បាននិងកំពុងអនុវត្ត នូវគម្រោងការពារទឹកជំនន់ ជំហានទី៤ នៅក្នុងរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ មកដល់ពេលនេះ យើងមានស្ថានីយបូមទឹក ចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថានីយ៍បូមទឹកលូប្រាំ ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថានីយ៍បូមទឹក ទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកព្រះពន្លា ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍ ៤ កន្លែងទៀត នៅមុខរាជវាំង និងព្រះគន្លង់។
ជាទិសដៅបន្ត នៅឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកគំរោងស្តារប្រឡាយ ចំនួន១២ខ្សែ ក្នុងចំណោមប្រឡាយ ៣៧ ខ្សែ ដែលត្រូវស្តារឡើងវិញ៕/V
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត
នៅឆ្នាំ២០២១ រដ្ឋបាលរាជធានី មានទិសដៅស្តារប្រឡាយ ១២ ខ្សែទៀត