Home ព័ត៌មានសំខាន់ៗ ២៤៥​ថ្ងៃៈ មនុ...

២៤៥​ថ្ងៃៈ មនុស្ស​ចំនួន ១.០២៦​ស្លាប់ និង​ជាង ៣ ពាន់​នាក់ របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ដោយៈ មុនី​រ័ត្ន​ / ភ្នំពេញៈ មនុស្ស​ចំនួន ១.០២៦ បាន​ស្លាប់ និង ៣.០០៣ នាក់ បាន​រងរបួស ក្នុងនោះ​របួសធ្ងន់ ចំនួន ១.៨២៥ នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស ដែល​កើតឡើង​ចំនួន ២.០១៧ លើក ក្នុង​រយៈពេល ២៤៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ សម្រាប់​គ្រោះថ្នាក់​ច​ចរាចរណ៍ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ កើតឡើង ចំនួន ២​លើក ស្លាប់​ចំនួន ៤​នាក់ របួស ៤​នាក់ (​របួសធ្ងន់ ២​នាក់ និង​ស្រាល ២​នាក់​)​។ នេះ​បើតាម​ការបញ្ជាក់ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថាៈ លទ្ធផល​រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ លេខ​៣៩ រយៈពេល ២៤៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៤៩.៣១០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៨៣.៥៧២ គ្រឿង និង​រថយន្ត មាន​ចំនួន ៦៥.៧៣៨ គ្រឿង​។​

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានបញ្ជាក់​ថាៈ បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​៕/V​

២៤៥​ថ្ងៃៈ មនុស្ស​ចំនួន ១.០២៦​ស្លាប់ និង​ជាង ៣ ពាន់​នាក់ របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular