Home ព័ត៌មានជាតិ សន្តិសុខ ក្មេងស្រី​លង់...

ក្មេងស្រី​លង់ទឹក​ស្លាប់ នៅពេល​ឪពុកម្តាយ ទៅ​ធ្វើការ​ស៊ីឈ្នួល នៅ​ថៃ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយសារ​ឪពុកម្តាយ​ក្រីក្រ ក៏​ទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ថៃ ហើយ​ផ្ញើ​កូន ឲ្យ​រស់នៅ​ជាមួយ​អ៊ុំ​ស្រី ។ ប៉ុន្តែ​គ្រោះថ្នាក់​មើលមិនឃើញ កូន​នោះ បាន​ទៅលេង​ទឹក​ប្រឡាយ ក៏​លង់​ស្លាប់ កាលពី​ល្ងាច ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ខាងកើត​ភូមិ ស្ថិតក្នុង​ភូមិប​ង្រុះ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ។​

​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល សង្កាត់​ភ្នៀ​ត បាន​ប្រាប់​ឲ្យ​ដឹងថាៈ កុមារី​រងគ្រោះ ឈ្មោះ អៀង ណា​រី អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ អោ ស​ង្កូ​ត អាយុ​៣៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ទិ​ត្យ ដា អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ សង្កាត់​ខាងលើ ។ ដើម្បី​ជីវភាព​សព្វថ្ងៃ ឪពុកម្តាយ​ក្មេងស្រីរ​ង្រោះ បាន​នៅ​ធ្វើការ​ស៊ីឈ្នួល នៅឯ​ប្រទេស​ថៃ ដោយ​សុំ​ផ្ញើ​កូនស្រី ឲ្យ​រស់នៅ​ជាមួយ​អ៊ុំ​ស្រី ឈ្មោះ ប៉ិ អៀង អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ។​

​នគរបាល បាន​ឲ្យ​ដឹង​បន្តថាៈ មុនពេល​កើតហេតុ​នោះ ក្មេងរងគ្រោះ​និង​ក្មេងស្រី​ម្នាក់ទៀត នៅក្នុង​ភូមិ បាននាំគ្នា​ទៅលេង ទឹក​ប្រឡាយ ។ នៅពេលនោះ កុមារី​ឈ្មោះ អៀង ណា​រី បាន​លង់ទឹក​។ ឯ​ក្មេងស្រី ដែល​ងូត​ជាមួយ បាន​រត់​ទៅប្រាប់​មនុស្ស​ចាស់ ឲ្យ​មកជួយ ស្រង់ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ជីវិត​បានឡើយ ៕/V​

ក្មេងស្រី​លង់ទឹក​ស្លាប់ នៅពេល​ឪពុកម្តាយ ទៅ​ធ្វើការ​ស៊ីឈ្នួល នៅ​ថៃ​

ក្មេងស្រី​លង់ទឹក​ស្លាប់ នៅពេល​ឪពុកម្តាយ ទៅ​ធ្វើការ​ស៊ីឈ្នួល នៅ​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular