Home ព័ត៌មានជាតិ សង្គម ​ស្នងការ​ខេត្...

​ស្នងការ​ខេត្ត​ឧបត្ថម្ភ​ថវិកា​មួយ​លាន​រៀល​ដល់​កុមារ​ជីវិត​ថ្លៃ​រួច​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​

ដោយៈ​គ្រញូង​/​បាត់ដំបងៈកាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​ដោយមាន​ការអាណិតអាសូ​រ​ចំពោះ​កុមារា​យឿន វ៉ាន់​ឆាយ​អាយុ​២​ឆ្នាំ​ដែល​សំណាងល្អ​បាន​រួចផុតជីវិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​(​យប់​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០២០) នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល បណ្តាល​ឲ្យ​ស្លាប់​មនុស​ប្រុស​ស្រី​
៨​នាក់​ក្នុងនោះ​ក៏មាន​ឪពុកម្តាយ​និង​បងប្អូន​បង្កើត​ទាំងអស់​របស់​កុមារា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ជួយ​​ឧបត្ថម​ដល់​កុមារា យឿន​វ៉ាន់​ឆាយ ដែល​កំពុងស្ថិត​ក្នុងកា​រ​បីបាច់​ថែរក្សា​របស់​សាច់ញាតិ​នូវ​ថវិកា​ចំនួន​មួយ​លាន​​រៀល​សម្រាប់​យកទៅ​ចិញ្ចឹម​បន្ត ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular