ដោយៈសុផល / ភ្នំពេញៈ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ចំនួន៣០កន្លែង ក្នុងក្រុងក្រចេះ ខេត្តក្រចេះ បានជាប់ចំណាត់ថ្នាក់ល្អ និងបានទទួលពាន ស្ដីពីបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដំណាក់កាលកូវីដ-១៩។ ពានរង្វាន់នេះ បានត្រូវវាយតម្លៃ ដោយក្រុមការងារបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ សហការជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ។
មុនឈានដល់ការប្រគល់ពាន និងលិខិតសរសើរនេះ ក្រុមការងារ ក្រសួងទេសចរណ៍ បានចុះត្រួតពិនិត្យ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន ៥៧ កន្លែង តែការចុះវាយតម្លៃ ទទួលបានលទ្ធផល ចំនួន ៣០ កន្លែង ដែលទទួលបានពិន្ទុ ចំណាត់ថ្នាក់ល្អ ជាប់ក្នុងការទទួលពាន និងបណ្ណសរសើរ ពីក្រសួងទេសចរណ៍។
លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍
នៅក្នុងសិក្ខាសាលា និងពិធីចែកពាន ស្ដីពី “បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដំណាក់កាលកូវីដ-១៩” ថ្មីៗនេះ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថាៈ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើម ត្រូវទទួលបានពាន និងបណ្ណសរសើរ គឺត្រូវបានជ្រើសរើស តាមរយៈការចុះត្រួតពិនិត្យ វាយតម្លៃ នៅមូលដ្ឋានដោយផ្ទាល់ ពីសំណាក់ក្រុមការងារបរិស្ថាន គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការ ជាមួយមន្ទីរពាក់ព័ន្ធ និងដៃគូ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ។
ជាលទ្ធផល យើងជ្រើសរើស បានសណ្ឋាគារ ផ្ទះសំណាក់ ចំនួន ១៥ កន្លែង ក្នុងចំណោម ២៨ កន្លែង និងភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន ១៥ កន្លែង ក្នុងចំណោម ៣១ កន្លែង ដែលបានចុះត្រួតពិនិត្យ ហើយដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។
សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ៣០ កន្លែង ក្នុងក្រុងក្រចេះ ជាប់ចំណាត់ថ្នាក់ល្អ ខាងបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍
លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញផ្សព្វផ្សាយ ការអនុវត្តច្បាប់ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេស សេចក្តីណែនាំ ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋាន អាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ការពារសុខមាលភាព របស់ប្រជាពលរដ្ឋ ការពារនិងទប់ស្កាត់ ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមាន ហានិភ័យ សុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាលមកពី ផលិត ផល ថ្នាំជក់ ព្រមទាំងពិធីចែកពានបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ដែលជាការលើកទឹកចិត្ត និងជាសក្ខីភាព មួយ បញ្ជាក់ថា ការអនុវត្តគោលការណ៍ បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ របស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ មិនត្រឹមតែជាការប្រតិបត្តិ និងអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងការ ត្រួតពិនិត្យផលិតផលថ្នាំជក់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ។
សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ៣០ កន្លែង ក្នុងក្រុងក្រចេះ ជាប់ចំណាត់ថ្នាក់ល្អ ខាងបរិស្ថាន គ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍
លោករដ្ឋលេខាធិការ រូបនេះ បានមានប្រសាសន៍បន្តថាៈ នៅក្នុងវិបត្តិសកល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាត នៅបណ្តាប្រទេស ជាច្រើន លើសកលលោក បរិស្ថានគ្មានផ្សែងបារី ក៏បានចូលរួមចំណែកសំខាន់ ក្នុងការកាត់បន្ថយ ហានិភ័យនៃ ការឆ្លងជំងឺកូវីដ-១៩ ព្រោះថា ការជក់បារី អាចបង្កើតឱកាស នៃការឆ្លងមេរោគ ដោយសារការដាក់ដៃ ប៉ះពាល់នឹងមាត់ នៅពេលជក់ នឹងធ្វើឲ្យខូចសួត និងផ្នែកដទៃទៀត នៃរាងកាយ ហើយប្រសិនបើឆ្លងជំងឺកូវីដ-១៩ នាំឲ្យអ្នកជំងឺ ស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរ។
ជាមួយគ្នានោះដែរ លោកក៏បានក្រើនរំលឹក ដល់ម្ចាស់អាជីវកម្មទាំងអស់ សូមកុំដាក់តាំងចានគោះកន្ទុយបារី នៅក្នុងកន្លែងទទួលភ្ញៀវ បន្ទប់ដេក ភោជនីយដ្ឋាន ហើយត្រូវបិទស្ទីកគ័រ ហាមជក់បារី នៅគ្រប់ទីតាំងសំខាន់ៗ ដែលមានភ្ញៀវចេញចូល។
លោករដ្ឋលេខាធិការ ហោ សារុន ក៏បានផ្ដាំផ្ញើដល់ បងប្អូនជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ ក្នុងខេត្តក្រចេះ សូមបន្តការយកចិត្តទុកដាក់ខ្ពស់ អនុវត្តកិច្ចការងារនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត នៅក្នុងខេត្តក្រចេះ ឲ្យកាន់តែច្រើនកុះករ ដោយត្រូវគោរព និងអនុវត្ត តាមគោលការណ៍របស់ ក្រសួងទេសចរណ៍ សំដៅធ្វើយ៉ាងណា រក្សាសុវត្ថិភាព រក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន៕/V