Home ព័ត៌មានអន្តរជាតិ ស្តេច​ថៃ​អំពា...

ស្តេច​ថៃ​អំពាវនាវ អោយ​ប្រជាជន​ថៃ​រក្សា​គុណធម៌​និង​សហការ​គ្នា​ដើម្បី​ជម្នះ​វិបត្តិ​វីរុស​ឆ្លង​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​នៅក្នុង​ការផ្សាយ​សារ​ដំណាច់​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ព្រះមហាក្សត្រ​ថៃ​បាន​មានបន្ទូលថា ប្រជាជន​ថៃ​គួរ​លើក​តំកើង​វប្បធម៌​រុងរឿង​របស់គេ ដែល​បង្ហាញ​គុណធម៌ ​សោភ័ណភាព​និង​ការរីកចំរើន ដែល​ជា​មូលដ្ឋាន​នៃ​ជីវិត​និង​គំនិត​។​

​ព្រះ​អង្គ​មាន​បន្តថា អត្តសញ្ញាណ​វប្បធម៌​ក៏​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រពៃណី ការគោរព​បូជ្ញា ភាសា សិល្បៈ បច្ចេកវិទ្យា ចរិត​របស់​ប្រជាជន​ដែល​ពន្យល់​ប្រាប់​អំពី​ថៃ មិន​ថា​ពួកគេ​នៅ​ទីណា​ឬ​ជា​នរណា​ទេ​សុទ្ធ​​តែ​ស្វែរក​ឃើញ​ចំណងទាក់ទង​ដែល​នឹង​នាំ​ពួកគេ​រួបរួមគ្នា​។​ថៃ​គួរ​យល់​ដឹង​អំពី​តំលៃ​គុណធម៌ សោភ័ណភាព​និង​ការរីកចំរើន ហើយ​នៅតែ​ត្រូវបាន​ធានា​និង​រឹងមាំ​ក្នុងនាម​ជា​ប្រជាជាតិ​មាន​ហេតុផល​​និង​សច្ចះ​ទៀងត្រង់​។​

​បើ​តាម​ព្រះ​មហា​ម​ក្សត្រ​ថៃ​អង្គ​នេះ ប្រជាជន​ថៃ​គួរ​បន្ត​រក្សា​និង​បង្កើន​គុណភាព​ប្រណិត​ទាំងនេះ ក្នុងពេល​រក្សា​ភាព​សច្ចះ​ចំពោះ​គុណធម៌​របស់គេ ដែល​អាច​អោយ​ពួក​គេ​ជម្នះ​បាន​វិបត្តិ​សុខភាព​។​រីឯ​​ចំណេះដឹង ការយោគយល់​និង​កិច្ចសហការ​គ្នា​នឹង​នាំ​ប្រទេស​ទៅកាន់​សុភមង្គល សន្តិសុខ​និង​ការអភិវឌ្ឍន៍​។​

​ស្តេច​មហា វេជ្ជ​រ៉ា​ឡុងកន ក៏​បាន​បួងសួង​អោយកម្លាំង​ពិសិដ្ឋ​និង​ដួង​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ភូមិបុន អា​ឌុន​យ៉ាដេ ជួយ​តាម​ការពារ​ប្រជាជន​និង​ផ្តល់អោយ​ពួកគេ​នុវ​សុខភាព​ល្អ​ការគាំទ្រ​និ​ង​​បញ្ញា​ឆ្លាត​វៃ ដែល​នឹង​នាំ​សុភមង្គល​និង​វិបុលភាព​ជូន​ប្រទេស​ជាតិ​៕

​ស្តេច​មហា វេជ្ជ​រ៉ា​ឡុងកន បាន​ចេញ​ប័ណ្ណ​ស្វាគមន៍​ឆ្នាំ​ថ្មី ដើម្បី​ជូនពរ​ប្រជាជន​ថៃ​ដោយ​ដាក់​រូប​រាជវង្ស ចក្រី និង​រូប​ព្រះអង្គ​ជាមួយ​មហា​ក្សត្រិយ៉ានី ស៊ូ​ធិតា រួម​ទាំង​ព្រះ​ហស្ថលេខា​របស់​ទ្រង់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular