ដោយៈសុផល/ស្វាយរៀង៖ ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ចំនួន ១១ គ្រួសារ មកពី ឃុំចំនួន៤ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកនេះបានទទួល អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។
ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដបទឹកដោះគោខាប់ ៥ កំប៉ុង សាប៊ូក្រអូប ៤ ដុំ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រម៉ា) អាវយឺត ២ និងថវិកាថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន ៥០ ០០០ រៀល ។
លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចែកអំណោយនេះនិងបានឧបត្ថម្ភបន្ថែម ដល់អ្នករងគ្រោះទាំង ១១ គ្រួសារ ក្នុង ១ គ្រួសារថវិកា ៣០ ០០០ រៀល។
នៅក្នុងឱកាសនោះ លោកស្រី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕