Home ព័ត៌មានសំខាន់ៗ ខេត្តកែបកំពុង...

ខេត្តកែបកំពុងតែទទួលភ្ញៀវទេសចរនៅក្នុងស្រុក

ដោយ: ជាសីហៈ យោងទៅតាមតួលេខដែលផ្សព្វផ្សាយដោយមន្ទីរព័ត៌មានខេត្តកែបបានឲ្យដឹងថា នៅក្នុងឱកាសដែលប្រជាពលរដ្ឋកំពុងតែឈប់សម្រាកបុណ្យឆ្លងឆ្នាំខេត្តកែបកំពុងតែទទួលភ្ញៀវទេសចរបង្គួរ។

ប្រភពដដែលបានបន្តទៀតថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកសំរាកកំសាន្តក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២០ឈានចូលឆ្នាំ២០២១ ពេលយប់ថ្ងៃទី៣១/១២/២០២០   មានចំនួន ៥១.១៦៨នាក់ក្នុងនោះភ្ញៀវជាតិ ៥០.៩៦៨ នាក់ និងភ្ញៀវអន្តរជាតិនៅកម្ពុជា ២០០ នាក់។

រថយន្តដែលបានបើកសំដៅមកខេត្តនេះមានចំនួន៦.០២៩គ្រឿង ក្នុងនោះរថយន្តតូច ៣.៩៩៤ គ្រឿង រថយន្តមធ្យម ២.០១៨ គ្រឿងនិង  រថយន្តធំ ១៧ គ្រឿង ៕\PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular