Home ព័ត៌មានសំខាន់ៗ វត្តភ្នំជញ្ជា...

វត្តភ្នំជញ្ជាំងនៅស្រុកព្រះនេត្រព្រះធ្វើពិធីកាត់គ្រោះឆ្នាំចាស់ និង លើករាសីឆ្នាំថ្មីឆ្នាំសកល២០២១

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:ព្រះគ្រូចៅអធិការ ព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តវត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានស្រុះស្រួល មូលមតិគ្នាធ្វើពិធីកាត់គ្រោះឆ្នាំចាស់២០២០ និង លើករាសីរាសីឆ្នាំថ្មីឆ្នាំសកល២០២១ ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ រហូតដល់ម៉ោងសូន្យចូលថ្ងៃទី១ខែមករាឆ្នាំ២០២១

អ្នករៀបចំម្នាក់បានឲ្យដឹងថា ព្រះគ្រូចៅអធិការ ព្រះគ្រូសូធ្យស្តាំ ព្រះភិក្ខុ សាមណេរ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទបានព្រមល្មមស្រុះស្រួលគ្នាប្រារព្ធធ្វើពិធីបណ្តេញគ្រោះកាចឧបទ្រពចង្រៃ ចម្រើនព្រះបរិត្ត សូត្រមន្តឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ។ពោលគឺបានធ្វើនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ រាប់ថយក្រោយ ទល់ពាកកណ្តាលអាធ្រាត្រឆ្លងចូលឆ្នាំថ្មីដូចដែលធ្វើតែរផងរាល់ឆ្នាំ

គឺជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅឧទ្យានប្រទានពរ វត្តសុវណ្ណគិរីភ្នំជញ្ជាំង ជាទីតាំងវត្តតែម្តង ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular