ដោយៈ ប.ជ័យ/បន្ឋាយមានជ័យៈជនសង្ស័យម្នាក់ បានលួចម៉ូតូជនជាតិឥណ្ឌូនេស៊ីជាបុគ្គលិកកាស៊ីណូ នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថឃាត់ខ្លួនបាននៅតែមួយប៉ព្រិចភ្នែក ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ថា កជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ម៉ៅ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ លំនៅមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះមានឈ្មោះ បៀ តូនូស ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបុគ្គលិកកាស៊ីណូខ្មែរឈ្មោះ Poipet Plash នៅទីតាំងខាងលើ បានបាត់ម៉ូតូកាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០ កន្លងមក។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាហ្សូម័រអិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដែលក្រុមហ៊ុនកាស៊ីណូប្រគល់ឲ្យជនរងគ្រោះប្រើសម្រាប់ជិះធ្វើការ៕