Home ព័ត៌មានជាតិ សន្តិសុខ ពលរដ្ឋ ប្រទះឃ...

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រថយន្ត​មួយគ្រឿង ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ ចត​ទុកចោល នៅ​ជិត​សាលារៀន មួយកន្លែង មិនដឹង​បណ្តាលមកពី មូលហេតុ​អ្វី​នោះឡើយ ។ ហេតុការណ៍​ប្រទះ​រថយន្ត ត្រូវបាន​គេ​ប្លុង​ចោល បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅវេលា​ម៉ោងជាង ៥ ទៀបភ្លឺ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ដី​ឡូ​ត៌​១​កន្លែង ដែល​មិនមាន​មនុស្ស​នៅ ស្ថិតក្នុង​ភូម​ក្តុល​អភិវឌ្ឍន៍ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជយ ។​

​លោក​វរសេនីយ៍ទោ សេង ចិន្តា អធិការនគរបាល ស្រុក​សាមគ្គី​មានជ័យ បានអោយដឹង តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១ មករា​នេះ​ថាៈ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម ខាង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ជុក បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ពិនិត្យមើល​រថយន្ត ដែល​ត្រូវបាន​គេ​ជិះ​យកមក​ប្លុង​ចោល ខាងលើនេះ ម៉ាក ស៊ើប (SURF) ពណ៌​កណ្ដុរ​ប្រមេះ គ្មាន​ស្លាក​លេខ នោះទេ ។​

​លោក​អធិការនគរបាល​ស្រុក បាន​អោយដឹងទៀតថាៈ សមត្ថកិច្ច បាន​ពិនិត្យ នៅក្នុង​រថយន្ត ឃើញ​មាន​ឯកសារ និង​រូបថត ដែល​គេ​បាន​ទុកចោល ក្នុង​រថយន្ត ឃើញ​មានឈ្មោះ ស្រេង ស្រ៊ុន និង​មាន​រហស្សនាម ហៅ ខ្លា ៣ ជា​មន្ត្រី​នគ​បាល មាន​ឋានរ​សក្តិ អនុសេនីយ៍ត្រី ជា​នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ​នៃអធិការដ្ឋាននគ​បាល ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​បាន​ចូល​និវត្ត មាន​ស្រុកកំណើត នៅ​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល ។​

​លោក​អធិការ​នគ​បាល​ស្រុក សាមគ្គី​មានជ័យ បាន​អោយដឹងទៀតថាៈ គេ​មិនបាន​ដឹងថា ជន​ខាងលើនេះ ជិះ​រថយន្ត យកមក​ប្លុង​ចោល ហើយ​ដោះ​ស្លាក​លេខ​អស់ និង​បាន​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​ដូច្នេះ​ទេ​។​

​បច្ចុប្បន រថយន្ត ត្រូវបាន​កម្លាំង​ជំនាញ សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជុក និង​ប្រជា​ការពារ នាំយក​រថយន្ត ខាងលើ មក​រក្សារ​ទុក នៅ​អធិការ​រដ្ឋា​នន​គ​បាល ស្រុក​សាមគ្គី​មានជ័យ ដើម្បី​ស្រាវជ្រាវ រក​មូល​ហេតុអ្វី​ជាក់លាក់​៕/V​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

ពលរដ្ឋ ប្រទះឃើញ​រថយន្ត មួយគ្រឿង ដែល​គេ​ចត​ប្លុង​ទុកចោល​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular