លោក​ក្លប់ អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​គោរព Roma កុំ​គប់​បំបែក​កញ្ចក់​ឡានក្រុងរ​បស់​គេ​

1179
ចែករម្លែក

អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក ជួ​ហ្គិ​ន ក្លប់ បាន​ព្រមាន​អ្នកគាំទ្រ​របស់​ក្លិប​កុំឱ្យ​ឈុត​ឆាក​គប់​កំប៉ុង​និង​ដប​បំបែក​កញ្ចក់​ឡានក្រុង Manchester City កើតឡើង​ម្តងទៀត នៅមុន​ជំនួប​ជើង​ទី​១ Champions League ជាមួយ Roma នៅ​ទឹកដី Anfield នៅ​ថ្ងៃ​អង្គារ​នេះ​។

City បាន​ក្លាយជា​ជនរងគ្រោះ​ចុងក្រោយ​បំផុត​នៃ​រាត្រី​ប្រកួត​លើ​ឆាក​អឺរ៉ុប​ដ៏​ល្បីល្បាញ​នៅ​ទីលាន Anfield ខណៈ Liverpool ឈ្នះ ៣-០ នៅ​ជើង​ទីមួយ និង​សរុប​ឈ្នះ ៥-១ ទាំង​២​ជើង លើ​ជើងឯក​លី​ក​កំពូល​អង់គ្លេស Man City នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​។

​ទោះយ៉ាងណា លោក​ក្លប់​ចង់​រក្សា​ទឹកចិត្ត​ពុះកញ្ជ្រោល​នៅក្នុង​កីឡដ្ឋាន ដោយ​គ្មាន​ឈុត​ឆាក​ដ៏​អាក្រក់​នៅ​ខាងក្រៅ​កីឡដ្ឋាន ដែល​កំពុង​ក្លាយជា​ប្រធានបទ​ស៊ើបអង្កេត​របស់​យូ​ហ្វា​។

​លោក​ក្លប់​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​នៅក្នុង​កីឡដ្ឋាន សូម​ធ្វើ​វា​ម្តងទៀត ហើយ​ធ្វើឱ្យ​ល្អ​ជាង​មុន​។ នៅ​ខាងក្រៅ​កីឡដ្ឋាន សូម​បង្ហាញ​ការគោរព ដែល​យើង​ធ្លាប់តែ​បង្ហាញ​”​។

​លោក​បន្តថា “​នេះ​គឺជា​ក្លិប​អស្ចារ្យ​មួយ ជា​គ្រួសារ​បាល់ទាត់​អស្ចារ្យ ល្បីល្បាញ​ចំពោះ​បរិយាកាស​អស្ចារ្យ នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​យើង​មិនចាំបាច់​ត្រូវ​គប់​របស់​អ្វីៗ​ទៅលើ​រថយន្តក្រុង​រប​ស់​ក្រុម​គូប្រជែង​ទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក ជួ​ហ្គិ​ន ក្លប់ អ្នកចាត់ការ​ទូទៅ​រប​ស់​ហង្ស​ក្រហម Liverpool

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ