ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន រយៈពេល ២ថ្ងៃ លើ ២ គោលដៅ ដោយឡែកពីគ្នា ក្នុងនោះ ឃាត់ខ្លួនអ្នកប្រើប្រាស់ ចំនួន៦នាក់ មកសាកសួរ និងដកហូតវត្ថុតាងមួយចំនួន ប៉ុន្តែមេខ្លោងជួញដូរ និងចែកចាយ (លក់) បានគេខ្លួនបាត់ តាំងពីមុនពេល នគរបាល បានទៅដល់។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការ និងលោកវរសេនីយ៍ត្រី កាន សៀង អធិការរង ទទួលការងារ ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថាៈ ការបង្ក្រាបនោះ ធ្វើឡើងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រុងសិរីសោភ័ណ និងកម្លាំងនគរបាល ស្រុកមង្គលបូរី បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២ គោលដៅ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៅថ្ងៃទី២៩ – ៣០ ខែធ្នូ ឆ្នាំ២០២០ ដោយបានឃាត់ខ្លួន អ្នកប្រើប្រាស់ ជាមនុស្សប្រុស បានចំនួន ៦នាក់ រួមមានៈ ១.ឈ្មោះ ម៉ៅ គង្គា ហៅ គង់ អាយុ២៨ឆ្នាំ នៅភូមិចម្ការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី , ២.ឈ្មោះ អ៊ុក អាន ហៅ មាន អាយុ៣៨ឆ្នាំ, ៣.ឈ្មោះ តាន់ ប៊ុនហោ ហៅ សាន់ អាយុ២៤ឆ្នាំ, ៤.ឈ្មោះ ឈុន ចន្ថា ហៅ ពន្លក អាយុ៣២ឆ្នាំ , ៥.ឈ្មោះ នួន ឆៃអៀង អាយុ៣០ឆ្នាំ, ៦.ឈ្មោះ ធី ភីរម្យ ហៅ ម៉ាប់ អាយុ២០ឆ្នាំ ។ ៥ នាក់នេះ ស្នាក់នៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។
លោកអធិការ បានបន្តថាៈ ជាមួយគ្នានោះ សមត្ថកិច្ចឆែកឆេររកឃើញ វត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លា ២កូនថង់, ពង់ទែរម៉ូម៉ែត្រ ៤ , សំបកទែម៉ូម៉ែត្រ ២, ដបជក់១, ដែកកេះ១០, បំពង់ប៊ឺតមួយចំនួន, កាំបិត២ដើម, ទូរស័ព្ទ ១គ្រឿង,។
យោងចម្លើយសារភាព របស់ជនទាំង ៦នាក់ ពិសេសមានការសហការ ពីជនសង្ស័យឈ្មោះ តាន់ ប៊ុនហោ ហៅ សាន់នៅវេលាម៉ោងជាង ១០ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន និងមានការចូលរួមសម្របសម្រួល ពីលោក ប៊ុន សុភ័ក្ត្រ ព្រះរាជអាជ្ញារងផងនោះ កម្លាំងយើង បានហ៊ុមព័ទ្ធផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ហៅ ង៉ា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណដែលជាមេខ្លោងជួញដូរថ្នាំញៀន ។ ប៉ុន្តែមេខ្លោងនោះ បានគេចខ្លួន តាំងពីកម្លាំងសមត្ថកិច្ច មិនទាន់ទៅដល់ម្ល៉េះ។ ប៉ុន្តែក្នុងនោះកម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញវត្ថុ នៅនឹងផ្ទះ ដោយមានឈ្មោះ ណយ ស៊ីនួន អាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យឈ្មោះស៊ូ អោម ហៅ ង៉ា ចូលរួមផងនោះបានរកឃើញថ្នាំញៀន ម្សៅក្រាមពណ៌ សថ្លា ចំនួន៦ថង់ (ថង់ធំ១, ថង់តូច៥), ជញ្ជីងសម្រាប់ថ្លឹង១, ដែកកេះ១, បំពង់ប៊ឺតកាត់ សម្រាប់ចូកថ្នាំញៀន១, ថង់ថ្មីសម្រាប់ច្រកថ្នាំញៀន មួយចំនួន និងបំពង់កែ សម្រាប់ជក់ ១។
លោកវរសេនីយ៍ឯកធិន ស៊ិន ដេត បានបញ្ជាក់ថាៈ ក្នុងចំណោម ៦ នាក់ សមត្ថកិច្ច បានរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ៣ នាក់ មានៈ ១.ឈ្មោះ តាន់ ប៊ុនហោ ហៅ សាន់ មុខរបរ រត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវ សារធាតុញៀនខុសច្បាប់, ២.ឈ្មោះ នួន ឆៃហៀង, ៣.ឈ្មោះ ធី ភិរម្យ ហៅ ម៉ាប់ អ្នកប្រើប្រាស់ រួមមទាំងវត្ថុតាងថ្នាំញៀន របស់អញ្ញាត់ជន (ម្ចាស់គេចខ្លួន បន្សល់ទុកតែវត្ថុតាង) និងវត្ថុតាងដកហូត ពីអ្នកប្រើប្រាស់ ២ ថង់តូច សរុបរួមចំនួន ៨ ថង់ (ថង់ធំ១ និងថង់តូច ៧) ទម្ងន់សរុប ចំនួន ៧៨៥,៧៧ ក្រាម ។ សមត្ថកិច្ច ក៏បានរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងហើយ ។ ដោយឡែក ជនសង្ស័យឈ្មោះ អ៊ុក អាន ហៅ មាន ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួន និង ២ នាក់ទៀត ឈ្មោះ ឈុន ចន្ថា ហៅ ពន្លក និងឈ្មោះ ម៉ៅ គង្គា ហៅ គង់ សុំយកទៅមណ្ឌលអប់រំកែប្រែ ៕/V
នគរបាល ដកហូតបានតែវត្ថុតាងថ្នាំញៀន ជិត ១គ.ក្រ និងអ្នកប្រើប្រាស់ ៦នាក់, តែមុខសញ្ញាជួញដូរ រត់គេចខ្លួន
នគរបាល ដកហូតបានតែវត្ថុតាងថ្នាំញៀន ជិត ១គ.ក្រ និងអ្នកប្រើប្រាស់ ៦នាក់, តែមុខសញ្ញាជួញដូរ រត់គេចខ្លួន
នគរបាល ដកហូតបានតែវត្ថុតាងថ្នាំញៀន ជិត ១គ.ក្រ និងអ្នកប្រើប្រាស់ ៦នាក់, តែមុខសញ្ញាជួញដូរ រត់គេចខ្លួន
នគរបាល ដកហូតបានតែវត្ថុតាងថ្នាំញៀន ជិត ១គ.ក្រ និងអ្នកប្រើប្រាស់ ៦នាក់, តែមុខសញ្ញាជួញដូរ រត់គេចខ្លួន