អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលរ​ដ្ឋ ជួយផ្តល់​ព័ត៌មាន​ពី​ពលករ ដែល​វិល​ពី​ថៃ គេចវេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយៈ ភ្នំ​ខៀវ / ប៉ៃលិនៈ អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ជួយ​បន្ត​តាមដាន ចំពោះ​ពលករ​ខ្មែរ ដែល​ទើប​វិល​មកពី​ប្រទេស​ថៃ ហើយ​គេចវេស​ការពិនិត្យ ធ្វើ​ច​ត្តា​ឡី​ស័ក សូម​ផ្តល់ព័ត៌មាន ដល់​មន្ត្រី​ជំនាញ ជាបន្ទាន់ ដើម្បី​សុខភាព​គ្រួសារ និង​គ្មាន​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អំពាវនាវ​បែបនេះ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក​ស្រី នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នេះ ។​

​លោកស្រី បាន ស្រីមុំ បាន​ផ្ញើ​សារ​ទៅកាន់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ទាំងអស់ ឲ្យ​បានដឹងថាៈ សូម​បងប្អូន​ទាំងអស់ រួមដៃគ្នា​ការពារ​ទប់ស្កាត់ នូវ​ជំងឺ​កូ​វីដ​- ១៩ អោយបាន​ជាដាច់ខាត ដោយ​ត្រូវប្រកាន់យក នូវ​គោលការណ៍ ពីរ ចំណុច​សំខាន់ៗ រួមមានៈ ក្នុងករណី​បើ​មាន​បងប្អូន កូន ចៅ ឬ​អ្នកជិតខាង​ណា​ម្នាក់ ដែល​ទើប​វិលត្រឡប់ មកពី​ប្រទេស​ថៃ ហើយ​មិនបាន​ឆ្លងកាត់ ការពិនិត្យ​សុខភាព យក​វត្ថុ​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ទេនោះ សូម​ផ្តល់ព័ត៌មាន ដល់​ក្រុមការងារ នៅ​នឹង​មូលដ្ឋាន ឬ​មន្ត្រី​ជំនាញ​ជាបន្ទាន់​ដើម្បី​ឲ្យ​គាត់​អនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ ពិសេស ជំងឺ​កូ​វីដ​-១៩​កើតមាន​នៅក្នុង​គ្រួសារ និង​សហគមន៍​យើង ខណៈ​ក្នុងដំណាក់កាល​នេះ ខេត្ត​ប៉ៃលិន មិនមាន​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូលក្នុង​សហគមន៍ នៅឡើយ​ទេ​។​

​នៅក្នុង​សារ​ដដែល លោកស្រី បាន ស្រីមុំ បាន​បន្តថាៈ បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​អនាម័យ លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល អោយបាន​ញឹកញាប់ ហើយ​ចូលរួម​ពាក់​ម៉ាស់ ការពារ​ឲ្យ​បាន​ជាប់​ជាប្រចាំ ក្រៅពីនេះ​ក៏ត្រូវ​រក្សា​នូវ​គម្លាត​សង្គម និង​ជៀសវាង​ការជួបជុំ ប្រមូលផ្តុំ​គ្នាច្រើន​។​

​លោកស្រី អភិបាលខេត្ត បាន​បន្ថែមថាៈ កន្លងមកនេះ ករណី​ដែល​រកឃើញ វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ លើ​ពលករ​ខ្មែរ សរុប​ចំនួន ១០ នាក់ ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន​នោះ គឺជា​ករណី​នាំចូល មកពី​ប្រទេសជិតខាង​ទេ ហើយ​នៅពេលនេះ មន្ត្រី​ជំនាញ ក៏ដូចជា មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ កំពុង​គ្រប់គ្រង​បានល្អ ហើយ​ក្នុង​ការទទួល ឲ្យ​សម្រាក​ព្យាបាល និង​មួយចំនួនទៀត មន្ត្រី​សុខាភិបាល ក៏​កំពុងតែបន្ត ការគ្រប់គ្រង ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​យក​វត្ថុ​សំណាក ពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ជា​បន្តបន្ទាប់​ផងដែរ​។

​ម្យ៉ាងទៀត ពុក​ម៉ែ​បងប្អូន​ទាំងអស់ សូមកុំ​មានការ​ភ័យខ្លាច និង​ជឿ​តាម​ព័ត៌មាន មិន​ពិត ជាការ​ញុះញង់​របស់ ជន​អគតិ មួយចំនួន​តូច តែប៉ុណ្ណោះ ដែលមាន​បំណង​បង្ក អោយមាន​ភាពចលាចល នៅក្នុង​ខេត្ត ឬ​សង្គមជាតិ​ទាំងមូល​៕/V​

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលរ​ដ្ឋ ជួយផ្តល់​ព័ត៌មាន​ពី​ពលករ ដែល​វិល​ពី​ថៃ គេចវេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលរ​ដ្ឋ ជួយផ្តល់​ព័ត៌មាន​ពី​ពលករ ដែល​វិល​ពី​ថៃ គេចវេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលរ​ដ្ឋ ជួយផ្តល់​ព័ត៌មាន​ពី​ពលករ ដែល​វិល​ពី​ថៃ គេចវេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ដល់​ពលរ​ដ្ឋ ជួយផ្តល់​ព័ត៌មាន​ពី​ពលករ ដែល​វិល​ពី​ថៃ គេចវេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular